ម៉ាំល្ហុងជាម្ហូបដ៏មានប្រជាប្រិយរបស់ខ្មែរយើង
https://s33.postimg.cc/5pb0w5ihr/2018-06-01_20.33.34.jpg
អាចហូបជាមួយបបរពេលព្រឹកក៏បាន ជាមួយបាយក៏បាន។ ប្រជាជនខ្មែរយើងភាគច្រើនស្គាល់នៅមុខម្ងូបមួយមុខនេះ ព្រោះជាម្ហូបដ៏មានប្រជាប្រិយនៅតាមជនបទនិងទីក្រុងនានា ប្រសិនញ៉ាំជាមួយនិងបាយក្តាំងក៏រឹតតែមានរសជាតិមួយកំរិតទៀត តែត្រូវធានាថាត្រូវតែមានឆ្មេញរឹងមាំល្អប្រសិនចង់ហូបជាមួយនិងបាយក្តាំង។
ម៉ាំល្ហុងគឺធ្វើពីល្ហុងខ្ចី ដោយយកមកចិតជាចំណិតៗតាមចំណូលចិត្តហើយដាំទឹកស្ងោរមួយដង្ហើម បន្ទាប់មកលីងអង្ករយកទៅបុកអោយម៉ត់លាយជាមួយម៉ាំសាច់ត្រីនិងបុករំដេងដាក់និងបង់ អំបិល ស្កសរ ប៊ីចេងថែមទៀត ជាចុងក្រោយយកទៅច្របល់ជាមួយនិងចំណិតល្ហុងដោយផ្អាប់ទុកមួយយប់ទើបអាចយកមកហូបបាន។

