ប្រវត្តិសង្ខេប jame07

J
jame07
https://s15.postimg.cc/4n1tl74qz/My_won1_copy.jpg តាំងពីចូលរួមនៅក្នុងសហគមន៌សេរីមក ខ្ញុំមិនទាន់បានធ្វើការណែនាំខ្លួនឯងដល់បងប្អូនឲបានស្គាល់នៅឡើយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ខ្ញុំ៖ ខ្ញុំបាទ​ឈ្មោះ ច័ន្ទ សម្បត្តិ អាយុ: ៣៧ឆ្នាំ កើតនៅថ្ងៃទី ១៨. ០៧. ១៩៨១ កើតនៅសង្កាត់ អូឡាំពិកទី១ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ មានបងប្អូន៤នាក់ ស្រី២ ប្រុស២ ខ្ញុំជាកូនទី៣ បងៗស្រីទាំង២ ប៉ាម៉ាក់ខ្ញុំបានមករស់នៅអូឡាំពិក តាំងពីបែកជំនាន់ប៉ុលពតឆ្នាំ១៩៧៩មកម៉្លេះ ហើយផ្ទះនៅជាន់ទី២ចំពីមុខផ្សារអូឡាំពិកតែម្តង។ ក្រោយមកពេលផ្សារអូឡាំពិតថ្មីធ្វើហើយបានមួយឆ្នាំ ប៉ាម៉ាក់ខ្ញុំក៏ដូរផ្ទះមករស់នៅជិតរោងកុនគិរីរម្យចាស់រហូតមកដល់សព្វថ្ងៃ។ កាលនៅពីតូចបងប្អូនតែងហៅឈ្មោះខ្ញុំ **លឹម ជ** ឆ្នាំ១៩៨៨ ខ្ញុំបានចូលរៀននៅ**សាលាមត្តេយ្យ ទួលស្វាយព្រៃ**២ឆ្នាំព្រោះត្រូវចាំប្អូនគ្រប់អាយុចូលរៀនជាមួយគ្នា។ ឆ្នាំ១៩៩០ ចូលរៀនសាលាបឋមសិក្សារទួលស្វាយព្រៃ។ ឆ្នាំ១៩៩៥ ចូលរៀនអនុវិទ្យាល័យទួលស្វាយព្រៃ។ ឆ្នាំ១៩៩៧ ប្រលងជាប់ឌីប្លូមចូលរៀនវិទ្យាល័យទួលទំពូង បានមួយឆ្នាំក៏បានផ្លាស់មករៀននៅវិទ្យាល័យព្រះយុគន្ធរវិញព្រោះនៅជិតផ្ទះ។ ឆ្នាំ១៩៩៩ បានប្រលងជាប់បាក់ឌុប **សម័យប្រលង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៩ មណ្ឌលប្រឡង វិទ្យាល័យ ចតុមុខ** ( កាលជំនាន់ខ្ញុំរៀនមានត្រឹមថ្នាក់ទី១០ ) ចុងឆ្នាំ១៩៩៩ខ្ញុំមានគំរោងប្រលងចូល មហាវិទ្យាល័យនិតិសាស្រ្តនិងសេដ្ឋកិច្ច តែដោយសារជំងឺអំប៉ៅអំបែកត្រចៀករ៉ាំរ៉ៃតាំងពីតូចមកក៏ធ្វើឲខ្ញុំថ្លង់ស្តាប់អ្វីលែងឮរហូតដល់សព្វថ្ងៃមិនអានរៀនបន្តមហាវិទ្យាល័យបាន។ នៅដើមឆ្នាំ២០០០ដោយសារពេទ្យក្នុងប្រទេសមិនអាចព្យាបាលបានខ្ញុំក៏ចេញទៅប្រទេសវៀតណាមព្យាបាលបន្ត តែដោយសារពេទ្យនៅទីនោះមិនអាចព្យាបាលបានដែល ខ្ញុំក៏សំរេចត្រឡប់មកវិញនៅពាក់កណ្តាលឆ្នាំ២០០២។ **លេខ០៧ គឺជាលេខដែលចូលមកពាក់ព័ន្ធក្នុងជីវិតខ្ញុំច្រើនជាងគេ** ៕ https://s15.postimg.cc/x17955sbv/Untitled-32_copy.jpg ![2018-07-17 20.54.00.jpg](https://serey.io/imageupload_data/8a98d5fecc46536932752feed43b0babe9082a12) ![2018-07-17 20.52.38.jpg](https://serey.io/imageupload_data/6a0e08340d7d9edc57752de912a6252860bf6c33) https://s15.postimg.cc/rpsckevyj/Untitled-20_copy.jpg ![2018-07-17 20.54.20.jpg](https://serey.io/imageupload_data/a26c030d1b8ed8e4f95217466d5cecb00fb59a52) ![2018-07-17 20.53.36.jpg](https://serey.io/imageupload_data/4e22c605f27236e5e8da0024ebc83559521bc5e5)

Comments

daisysun
Thank you for writing this wonderful introduction. Also, tomorrow is your birthday, right? Happy Birthday already! :)
រីករាយថ្ងៃខួបកំណើតស្អែកនេះណានិងសូមជូនពរឱ្យជួបតែសំណាងល្អមានសុខភាពបរិបូណ៌ហើយកម្លាំងមាំមួនផងដែរ🙏💪😁🌹
bongsina
រីករាយថ្ងៃខួបកំណើតណាបង🎁
skymoon
រីករាយថ្ងៃកំនើតបង ជូនពរបងជួបតែសេចក្តីសុខនិងជោគជ័័យក្នុងជីវិតរហូតណាបងប្រុស ។ យើងមានខួបកំនើតក្នុងខែតែមួយ😍😍😍
davpolkh
Jame,are you a Christian or buddhism?
jokerswild
Thank you for sharing Jame