តើពានរង្វាន់ World Cup ផលិតឡើងពីអ្វី?

**ពានរង្វាន់ World Cup ត្រូវបានរចនាម៉ូតឡើងដោយ
វិចិត្រករលោក Silvio Gazaniga ជនជាតិអ៊ីតាលី និងដាក់សម្ភោធឲប្រើពានមួយនេះជាលើកដំបូងនៅឆ្នាំ១៩៧៤ ដែលគ្រានោះអាល្លឺម៉ង់ខាងលិចជាអ្នកលើកពាន** ។
ពានរង្វាន់ពិភពលោកគឺធើ្វឡើងដោយមាសសុទ្ធ ១៨ការ៉ាត់ និងមានទម្ងន់៥គីឡូក្រាម ហើយមានតម្លៃដល់ទៅ ១២ម៉ឺនផោនឯណោះ (ជាង១៥ម៉ឺនដុល្លារអាមេរិក) មានប្រវែង ៣៦, ៥សង់ទីម៉ែត្រ ជាមួយនឹងអង្កត់ផ្ចិត ១៣សង់ទីម៉ែត្រ។
ព្រឹត្តិការណ៍ World Cup គឺជាព្រឹត្តិការណ៍ដ៏ធំដែលមានប្រទេសជាច្រើនចូលរួមប្រកួតនិងរៀបចំឡើងដោយ FIFA ដែលត្រូវធ្វើឡើងក្នុងរយ:ពេលបួនឆ្នាំម្តង។ ដែលឆ្នាំនេះប្រទេសបារាំងជាអ្នកលើកពានជើងឯក World Cup ២០១៨ ដោយការយកឈ្នះប្រទេសក្រូអាតក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤-២៕


