ផ្កាដែលគេអោយ

jame09
ផ្កាដែលម៉ែឱ្យ ដោយចិត្តប្រពៃ មានគុណតម្លៃ លើសអ្វីទាំងអស់ ។ 
មិនស្វិតស្រពោន មិនអន់សម្រស់ ថ្នមថែដោយស្មោះ ទុកក្នុងបេះដូង ។ 
ផ្កាដែលគេឱ្យ ស្អាតថ្ងៃដំបូង ទុកយូរស្វិតទង ពណ៌ចុះស្រអាប់ ។ 
ឱ្យធូរយកធូរ មិនយូរមិនឆាប់ ថ្ងៃមួយផ្កាប្រាប់ សាកចិត្តអ្នកតើ ?


Comments