ការគ្រប់គ្រងការប្រឆាំង និង ការចរចា

J
juri
ពេលព្ឬពាក្យថា​​ការប្រឆាំង មនុស្សជាច្រើនយល់ថា ជារឿងដែលមិនចង់ឲ្យកើតឡើង​ និង មិនប្រាថ្នា ឬជាឧបសគ្គនៃការធ្វើការងារ។ ម្យ៉ាងទៀតមនុស្សដែលប្រឆាំង និងត្រូវអ្នកដ៏ទៃមើលឃើញថា ជាពួកមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន គឃ្លើន និងធ្វើអោយអង្គភាពមិនរីកចម្រើន ។ ​ដោយហេតុនេះហើយ ទើបធ្វើអោយមនុស្សមិនសូវហ៊ានសម្តែងនូវការយល់ឃើញចំពោះការប្រឆាំង ព្រោះខ្លាចខ្លួនមានកំហុស និង ខ្លាចការសម្តែងចេញនៅអកប្បកិរិយាខាងក្រៅរបស់ខ្លួន ព្រោះត្រូវអ្នកដ៏ទៃមើលឃើញក្នុងផ្លូវអវិជ្ជមាន ។ ខណ:ដែលមនុស្សជាច្រើនទៀតបែជាយល់ថា ការប្រឆាំងគឺជារឿងធ្វើអោយកើតនូវការច្នៃប្រឌិតអាចផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់អង្គភាពទៅបាន ត្រូវអាស្រ័យទៅលើការគ្រប់គ្រង ។ ការប្រឆាំងដែលផ្តល់ក្នុងផ្លូវវិជ្ជមាននោះ និងធ្វើឲ្យកើតនូវការបន្ថែមថាមពលឲ្យមនុស្សក្នុងក្រុមទៅវិញទៅមកបានយ៉ាងល្អ ។ តាមរយ:ការត្រួតពិនិត្យសកម្មភាពនៃការបណ្តុះបណ្តាល អប់រំដល់ស្ថាប័នជាច្រើនកន្លែង ឃើញថា ក្រុមដែលអាចបន្ថែមថាមពលបានល្អគឺ ក្រុមដែលមានការប្រឆាំងគ្នាក្នុងកម្រិតដែលសមរម្យ ការប្រកែកគ្នាពីហេតុ និង ផល ក្នុងរឿងដែលត្រូវសម្រេចចិត្ត។ សម្រាប់ក្រុមដែលបន្ថែមថាមពលបានតិចតួចគឺ ក្រុមដែលគ្មានការប្រឆាំង ដោយយល់ស្របតាមគ្នា មិត្តយល់ថាយ៉ាងណា យើងថាយ៉ាងនោះ មិនខ្វល់ មិិនប្រកែកគ្នា ស្រេចតែមេ ។ ប៉ុន្តែ ការប្រឆាំងជារឿងដែលមិនអាចជៀសវាងបានទេ ព្រោះការប្រឆាំង អាចកើតឡើងបានតាំងពីការប្រឆាំងតាំងពីក្នុងខ្លួនឯង រហូតដល់ការប្រឆាំងរវាងគ្នានិងគ្នា ប្រទេសនិងប្រទេស ។ សមត្ថភាពនៃការចាត់ការនឹងការប្រឆាំងនេះចាត់ជាសមត្ថភាពមួយក្នុងចំណោមសមត្ថភាពផ្នែកគ្រប់គ្រង ( Managerial Competency ) ដែលអ្នកដឹកនាំត្រូវមាន។ ដូច្នេះ ការយល់ពីីការប្រឆាំង វិធីគ្រប់គ្រងការប្រឆាំង និងទិចនិចចរចាដើម្បីដោះស្រាយការប្រឆាំង គឺជារឿងចាំបាច់ដែលអ្នកដឹកនាំគ្រប់គ្រងត្រូវតែយល់ឲ្យបានច្បាស់ ។ ការជំទាស់ប្រឆាំងគឺជាអ្វី ? ការជំទាស់ប្រឆាំង (Conflict ) សំដៅដល់ស្ថានការណ៏ដែលជា អារម្មណ៏នៃការចង់បាន និងការយល់ឃើញនៅទង្វើមិនត្រូវគ្នា ដែលអាចកើតឡើងទាំងក្នុងខ្លួនយើងរវាងបុគ្គល និង ក្រុម ។ ពេលដែលការប្រឆាំងច្រើនខ្លាំងពេក ឬ ក៏តិចពេកដែលកើតឡើងក្នុងអង្គភាព អាចប៉ះពាល់ចំពោះការបដិបត្តិការងារបាន ។ ដូចច្នេះ ប្រសិនបើអ្នកគ្រប់គ្រងអាចគ្រប់គ្រងការប្រឆាំងឲ្យនៅក្នុងកម្រិតសមរម្យ និងធ្វើអោយកើតនៅគំនិតច្នៃប្រឌិត និង ទស្សន:ផ្សេងៗជាច្រើនដែលនឹងផ្តល់ផលចំពោះលទ្ធផលនៃការបដិបត្តិការងារឲ្យកាន់តែល្អប្រសើឡើង ។ ![conflictintheworkplace.jpg](https://serey.io/imageupload_data/4bf55235af34ad95bda37c36ee1b59d089113678)

Comments