ប្រវត្តិបុណ្យភ្ជុំបិណ្ឌ/ #sereycomposition about Khmer traditional Pchum Ben

K
ជាដំបូងសូមអរគុណដល់ @dany ដែលបានចាប់ផ្តើមគំនិតនេះ។ ពិតជារីករាយណាស់ ព្រោះថាជិតដល់រដូវភ្ជុំបិណ្ឌដែលហើយ។ ហើយក៏អរគុណដល់ @skymoon ដែរ ដែលបានបន្តវេនអោយនាងខ្ញុំចូលរួមតែងសេចក្ដីអំពីរដូវភ្ជុំបិណ្ឌយើង។ https://s22.postimg.cc/az3xiueg1/zaal_de_koe_pcb.jpg តាមពិតទៅ នាងខ្ញុំមិនសូវបានដឹងហើយយល់ពីបុណ្យទៀនរបស់ខ្មែរយើងច្រើនទេ។ **ព្រោះថានាងខ្ញុំរស់នៅឆ្ងាយពីស្រុកតាំងតែពីទូចម្លេះ។** ម្ល៉ោះហើយមិនសូវបានយកចិត្តទុកដាក់នឹងបុណ្យទៀនប៉ុន្មាននោះទេ។ ត្រឹមតែដឹងថា កាលដែលនាងខ្ញុំនៅទូច ប៉ាម៉ាកតែងតែនាំនាងខ្ញុំនិងប្អូនៗនាងខ្ញុំ ទៅចូលរួមពិធិបុណ្យជាច្រើន ដែលមានទីទាំងនៅ**ប្រទេសហុល្លង់** ដូចជាបុណ្យចូលឆ្នាំនិង**ភ្ជុំបិណ្ឌ**ជាដើម។ ពេលនោះកិតតែពីរត់លេង មិនដឹងអីទេ។ តែពេលនេះគឺខុសពីមុន។ រិទ្ធតែដឹងក្តីរិទ្ធតែចង់យល់អំពីកំណើតខ្លួនជាកូនខ្មែរ។ ចង់យល់អំពី*ប្រពៃណី* *វប្បធម៌* *សិល្បៈ* *សាសនា* ជាជុនជាតិខ្មែរ។ https://s22.postimg.cc/p5joegukh/pcb1.jpg https://s22.postimg.cc/u476t10y9/pcb3.jpg អញ្ចឹងនាងខ្ញុំចង់ចម្រៀបថានាងខ្ញុំមិនអាចរៀបរាប់ពីអត្ថន័យបុណ្យភ្ជុំបិណ្ឌបានច្រើនទេព្រោះថាមិនច្បាស់លាស់។ នាងខ្ញុំកិតថាបើសិនជានាងខ្ញុំចម្រៀបអ្វីដែលមិនច្បាស់នោះនឹងអាចអោយយើងច្រឡំហើយធ្វើអ្វីដែលមិនទ្រូវនឹងទំនៀមទម្លាប់ប្រពៃណីយើង។ **ប៉ុន្តែអ្វីដែលនាងខ្ញុំអាចរៀបរាប់បាន គឺពិធីបុណ្យភ្ជុំបិណ្ឌដែលរៀបចំឡើងនៅប្រទេសហុល្លង់** ដោយសមាគម *កម្ពុជា-ហុល្លង់* នៅក្នុងនឹងនាងខុំជាសមាជិកមួយរូបដែរ ហើយក៏ជាប្រធានផ្នែកខាងសិល្បៈនិងវប្បធម៌។ មូលហេតុដែលនាងខ្ញុំចង់ធ្វើនោះ គឺព្រោះតែមិនចង់អោយបាត់បង់ប្រពៃណីវប្បធម៌យើង! អ្វីដែលនាងខ្ញុំចេះហើយស្គាលនាងខ្ញុំខំបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយ ទោះទិចកក្តីឬច្រើនក្តី។ https://s22.postimg.cc/q98e3ozb5/tafel_pcb.jpg ពេលនេះនាងខ្ញុំក៏បានទ្រៀមលក្ខណៈដើម្បីរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃ៦ខែតុលាឆ្នាំ២០២៨ខាងមុខនេះដែរ។ មុនពេលចូលរដូវភ្ជុំបិណ្ឌនាងខ្ញុំនិងសមាជិកសាមាគម នាំគ្នាវេចនំអន្សមជាច្រើនមុកលក់ ដើម្បីប្រមូលថវិកាយកមកទ្រទ្រុងពិធីបុណ្យ។ ព្រោះថានៅប្រទេសហុល្លង់យើងអត់ទាន់មានវត្តទេ។ ដើម្បីធ្វើពិធីបុណ្យយើងខ្ញុំទាំងអស់គ្នាទ្រូវរៀបចំរកទីកន្លែងដើម្បីប្ររភពិធីបុណ្យ។ https://s22.postimg.cc/53el9dbpt/nom1.jpg https://s22.postimg.cc/8a94t1e69/nom2.jpg បើតាមនាងខ្ញុំយល់ដឹង បុណ្យភ្ជុំបិណ្ឌយើងមាន១៥ថ្ងៃ គឺមានពិធីដាក់វេន។ តែនៅប្រទេសហុល្លង់យើងអត់មានវត្តទេ ម្ល៉ោះហើយយើងប្ររភពិធីបុណ្យតែមួយថ្ងែទេ។ ពេលព្រឹកមានពិធីសូត្រមន្ត ដើម្បីឧទ្ទិសកុសលដល់ញាតិសន្តានដែលគាត់បានចែកឋានទៅហើយ។ អ្វីដែលនាងខ្ញុំបានយល់ដឹងក្នុងពិធីនិមួយៗ: * _**- សូត្រមន្តនមស្ការ**_ https://s22.postimg.cc/7454u0sdt/pcb7.jpg * _**- រាប់បាទ**_ * _**- ព្រះសង្ឃទេសនា**_ https://s22.postimg.cc/v7vwiiswx/pcb2.jpg * _**- បង្សុកូល**_ * _**- វេរចង្ហាន់**_ https://s22.postimg.cc/qyr6ggkjl/pcb4.jpg https://s22.postimg.cc/vknaoxo41/pcb5.jpg កាលដែលនាងខ្ញុំនៅទូចធ្លាប់ដឹងថាម៉ាកប៉ាតែងតែធ្វើចង្ហាន់ទៅវត្ត។ ម្ល៉ោះហើយពេលដែលនាងខ្ញុំបែកផ្ទះនាងខ្ញុំក៏ធ្វើតាមដែលម៉ាកប៉ាគាត់ធ្លាប់ធ្វើ។ ហើយអោយតែដល់រដូវភ្ជុំបិណ្ឌម៉ាកគាត់តែងតែធ្វើនំអន្សមជ្រូក នំអន្សមចេក និងនំគម! កាលនោះម៉ាកអោយនាងខ្ញុំអ្នកចងខ្សែនំអន្សមជ្រូក។ ទល់ថ្ងៃនេះនាងខ្ញុំចូលចិត្តក្លិនស្លឹកចេកណាស់ ព្រោះធ្វើអោយនិកដល់ពេលនៅជាមួយម៉ាក។ ម៉ាក់ប៉ាក៏ធ្លាប់និយាយប្រាប់ថានំអស់នឹងច្រើនតែធ្វើនៅពេលរដូវភ្ជុំបិណ្ឌ។ ក្នុងនំទាំងអស់នោះនាងខ្ញុំចូលចិត្តនំអន្សមជ្រូកជាងគេ។ ហើយបើបានចៀនទៀត រិតតែឆ្ងាញ់! https://s22.postimg.cc/mtg9ufk5t/nom4.jpg តែអ្វីដែលនាងខ្ញុំនៅឆ្ងល់: *-ហេតុអ្វីបានជាយើង វេចនំអន្សម នៅពេលរដូវភ្ជុំបិណ្ឌ?* *-តើនំអន្សមមានអត្ថន័យយ៉ាងម៉េចទៅ?* *-ពាក្យថា **"ភ្ជុំ"** និង **"បិណ្ឌ"** មកពីណា?* នាងខ្ញុំពិតជាចង់ដឹងច្រើនជាងនេះទៀត។ រឿងបស់បាយបិណ្ឌនខ្ញុំធ្លាប់ស្តាប់ព្រះសង្ឃទេសដែរ តែមិនបានចងចាំទុកច្បាស់លាស់ទេ។ គ្រាន់តែដឹងថាជាសម្រាប់ព្រែតនរក។ នៅប្រទេសហូឡង់យើងមិនអាចប្រារព្ធពិធីយ៉ាងលម្អិតទេ យើងធ្វើអ្វីដែលយើងអាចធ្វើបាន សង្ខេបៗ។ សម្រាប់ពេលនេះ នាងខ្ញុំរៀបរាប់បានតែប៉ុនេះទេ។ ប្រសិនបើមានអ្វីនាងខ្ញុំរៀបរាប់ខុសសូមអត់ទោសឱ្យនាងខ្ញុំផង! សូមអរគុណ! ឥឡូវនេះនាងខ្ញុំសូមអញ្ជើញ @chanthasambb ជាអ្នកបន្តវេនតែងសេចក្ដីពីពិធីបុណ្យភ្ជុំបិណ្ឌនេះម្ដង! **រូបថតទាំងនេះគឺរូបភាពពិធិភ្ជុំបិណ្ឌនៅប្រទេសហូឡង់ ឆ្នាំ ២០១៧!** **ប្រសិនបើមិត្តចង់ដឹងចង់ឃើញ ពិធិភ្ជុំបិណ្ឌនៅប្រទេសហូឡង់ ឆ្នាំ ២០១៨ កុំភ្លេច FOLLOW នាងខ្ញុំ!!!** ពីនាងខ្ញុំ @kounpachhay

Comments

👍🏽🇰🇭