៚ វត្តសសរ100 ខេត្តក្រចេះ

K
![7FC554F1-02E5-44E2-A32F-434A7CB55A7A.png](https://serey.io/imageupload_data/1cb46949dac1c02ec4a12b6f97353ea091313a00) ![6983BA9E-1E17-47B4-A8B1-3AA412422441.jpeg](https://serey.io/imageupload_data/c422f6ce1aa781c98154f5e370735e7e9f80b1c0) ![5DD11934-4B35-479C-AE58-4E8989E5EE93.jpeg](https://serey.io/imageupload_data/14f3de39cacc37d325bf4df9fbf8b93f7133fac8) ![B299E4E4-4872-458F-B5E8-1A6E658CC5D8.jpeg](https://serey.io/imageupload_data/8ea3b98584b49cb8124e94659c0bedbbc5cea5cc) ![53FA894F-7E54-4F12-BA1E-5E80B35C6691.jpeg](https://serey.io/imageupload_data/17642eb1002a9e6d46c34da3ded2b40bca5f7dc6) ![01E0313E-28C9-4140-8591-417CCB32B5B9.jpeg](https://serey.io/imageupload_data/4148d0898216eb4b3a3d139f57830fd2754f9a97) វត្តសសរ ១០០ស្ថិតនៅក្នុងស្រុកសំបូរមានចំងាយប្រហែល ៣៦គម ពីទីរួមខេត្តដោយធ្វើតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅទិសខាងជើងនៃទីរួមខេត្ត។ វត្តសសរ ១០០ស្ថិតនៅចំទីតាំងប្រាសាទនៃរាជវាំងសម័យចេនឡាឈ្មោះរាជធានីសម្ភុបុរៈ។ នៅមណ្ឌលនោះមានវិហារចំនួន ៤បែរមុខទៅទិសផ្សេងៗគ្នាគឺ: • វិហារ លាវ បែរមុខទៅទិសខាងលិច • វិហារ សសរ ១០០ បែរមុខទៅទិសខាងជើង • វិហារ គោកកើត បែរមុខទៅទិសខាងកើត • វិហារ គោក បែរមុខទៅទិសខាងត្បូង។ វិហារនេះនៅសល់ តែគ្រឹៈ និងស្លាកស្នាមតែប៉ុណ្ណោះ។ នៅរាល់ពេលបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋរស់នៅជិតអតីតរាជធានីសម្ភុបុរៈនាំគ្នាធ្វើបុណ្យរយៈពេល ៩ថ្ងៃជាប់គ្នា គឺវិហារសសរ ១០០ធ្វើមុនគេ បន្ទាប់វិហារគោក ហើយវិហារលាវក្រោយគរបង្អស់។ វិហារសសរ ១០០ កសាងឡើងនៅអំឡុងឆ្នាំ ១៨០៦ មានទំហំ ៣០*៣០ម វិហារសសរ ១០០ ពីដើមប្រក់ស្បូវជាស្នាព្រហស្សនៃព្រះចន្ទរាជទី២ ដើម្បីឧទ្ទិសថ្វាយបារមីនៃវិហារសសរ ១០០នេះឲ្យជួយថែរក្សាព្រលឹងព្រះនាងវ័រកក្រ្តជាបុត្រីព្រះអង្គដែលបានសោយទីវង្គតដោយក្រពើនេន ធនលេប។ វិហារសសរ ១០០ ខុសប្លែកពីវិហារដទៃទៀតដោយសង់ឡើងបែរមុខទៅទិសខាងជើង។ លុះប្រមាណជា ១០០ឆ្នាំក្រោយមក វិហារនេះជួបនូវអភូហេតុដ៏ចំឡែកមួយ គឺរន្ទះបាញ់យ៉ាងបណ្តាលឲ្យឆេះសសរអស់ ២២ដើម។ ដោយឡែកព្រះបដិមាត្រូវគ្រាប់រន្ទះរត់ក្រឡឹងជុំវិញ ដែលផ្សែងរោលព្រះភ័ក្រ្តឡើងខ្មៅស្រអាប់។ ដោយឃើញដូច្នោះប្រជាពលរដ្ឋក៏រុះរើកសាងជាថ្មីឡើងវិញ ដែលមានសសរត្រឹមតែ ៧៨ដើមប៉ុណ្ណោះ។ លុះដល់អំឡុងឆ្នាំ ១៩៩៧ វិហារសសរ ១០០ក៏ត្រូវបានរៀបចំកសាងជាថ្មីឡើងវិញទៀតដែលមានបណ្តោយ ៣៥ម ទទឹង ១៨ម កំពស់ ២៣ម និង ចំណុះសសរ ១១៦ដើម សង់រួចជាស្ថាពររហូតបានសម្ពោធ និងបញ្ចុះសីមា នាថ្ងៃទី ១៤ ខែ មករា ឆ្នាំ១៩៩៨៕

Comments