៙៙៙ អ្នកផឹកស្រាមុខក្រហម ប្រឈមគ្រោះថ្នាក់ខ្ពស់ ចំពោះសុខភាព!

K
![534665A2-4463-425F-A786-FD654784AD70.jpeg](https://serey.io/imageupload_data/af7962d333622219e396b3ef48aa4c33cd09a575) ![077DA799-B9D3-4365-AB3E-5F0DD60E5781.jpeg](https://serey.io/imageupload_data/cc6ae4278ad342b4b2d4b6fd1fd621dd63085485) ក្រុមអ្នកសឹក្សាស្រាវជ្រាវកូរ៉េបានឱ្យដឹងថា មនុស្សដែលQមានផ្ទៃមុខឡើងក្រហម ក្រោយពីទទួលទានស្រា ឬស្រាបៀនោះ គួរតែតាមដានសម្ពាធឈាមរបស់ខ្លួនឱ្យបានមែនទែន។ ការសិក្សានេះបានរកឃើញពីទំនាក់ទំនងរវាងកាកើតឡើងនូវសម្ពាធឈាមដោយឥទ្ធិពលគ្រឿងស្រវឹង ជាពិសេសចំពោះក្រុមមនុស្សដែលមានអាការៈ ផ្ពាល់ មុខ និងកឡើងក្រហម ក្រោយពីគ្រឿងស្រវឹងធ្លាក់ដល់ក្រពះ។ ការប្រថុយប្រថាននេះនឹងមានការកើនឡើង ខណៈដែលមនុស្សបានទទួលទានស្រា ឬគ្រឿងស្រវឹងច្រើនជាង១ដបក្នុង១អាទិត្យ។ ការឡើងសម្ពាធឈាមដោយសារជាតិស្រា និងគ្រឿងស្រវឹងនេះ គឹជាមូលហេតុដ៏ចម្បងនៃការកើតឡើងនូវជំងឺ និងដាច់សសៃឈាមខួរក្បាល ព្រោះវាបានធ្វើឱ្យដាច់សសៃឈាម។ ក្រុមអ្នកសិក្សាបានសិក្សាលើទិន្នន័យបុរសជនជាតិ កូរ៉េ ចំនួន ១៧៣៦នាក់ ហើយពួកគេក៏បានចុះផ្សាយការរកឃើញរបស់ពួកគេតាម internet និងក្នុងព្រឹបត្រស្រាវជ្រាវអំពីឥទ្ធពលនៃគ្រឿងស្រវឹងចំពោះសុខភាពផងដែរ។ វេជ្ជបណ្ឌិត ជុង ស៊ុងគីម មកពីសកលវិទ្យាល័យសុខាភិបាលជាតិ ជុងណាម កូរ៉េខាងត្បូងបានឱ្តដឹងថា៖ អាការៈមុខឡើងក្រហម បន្ទាប់គ្រឿងស្រវឹងនោះ គឺជារោគសញ្ញាមួយបង្ហាញថា អ្នកដែលផឹកនោះមានលក្ខណរាងកាយ និងអវយវៈមិនអំណោយផល ចំពោះសុខភាពឡើយ។ លោកបន្តថា៖ «អ្នកដែលមានមុខក្រហម ពេលផឹកស្រា គឺជាអ្នកមិនអាចទ្រាំទ្រនឹងគ្រឿងស្រវឹងបាន ជាទូទៅថ្លើមពួកគេ មិនអាចកំចាត់ជាតិពុលដែលមានផ្ទុក នៅក្នុងគ្រឿងស្រវឹងនោះទាន់ពេលវេលាដែរ»៕