# ទន្លេមេគង្គ ឬមេទន្លេ

K
![F4BF5496-31BD-4471-A023-A775D2A4D765.jpeg](https://serey.io/imageupload_data/8133c50a70c486ff942554a244717f340399a803) ![45F7B905-6C98-4D53-A2EF-9631F18C04B7.jpeg](https://serey.io/imageupload_data/4f34e82a92b11744d33ca1825dbde8a95ebc2c95) ![EE1123CD-33CF-4D07-AF39-1F920A932D8B.jpeg](https://serey.io/imageupload_data/6b851bb65e456cf15cd0fd329332b6c66178d104) ![670DB58A-2BB5-4581-BDFC-7D5CC38BBFC6.jpeg](https://serey.io/imageupload_data/f153251691fecc4ea2fa9d4969a63b4dbcb6e051) ![50655C8A-C7EC-4B25-A7D6-5F7FC9F16183.jpeg](https://serey.io/imageupload_data/0908cf836f5c043ec370cece5aad96934202d6cf) ![0EFB8D18-CAC7-4E8B-9EA5-A4C7AA98DF4C.jpeg](https://serey.io/imageupload_data/b3d1265e71db8d57241e711c4fbde3470da12d74) មេគង្គជាទន្លេដ៏សំខាន់មួយមានប្រវែង ៤២០០គមជាទន្លេវែងជាងគេនៅអាសុីអាគ្នេយ៍ និងជាទន្លេវែងទី១០នៅលើពិភពលោក។ > ហូរចរញពីខ្ពង់រាបទីបេ ទន្លេមេគង្គមានប្រភពខ្ពស់រាបទីបេ ត្រង់កំពស់៥០០០ម ហើយហូរកាត់ខេត្តយូណាននៃប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា(ភូមា) ថៃ ឡាវ កម្ពុជា និងវៀតណាម។ តាមបណ្តាប្រទេសដែលវាហូរកាត់ទន្លេមេគង្គមានឈ្មោះផ្សេងៗគ្នា។ នៅប្រទេសចិន ទន្លេមានឈ្មោះ ឡានកានចាង(ទន្លេរំជួល)។ នៅថៃនិងឡាវឈ្មោះ ម៉ែវណាមគង់(មេទឹក)។ នៅកម្ពុជាឈ្មោះ ទន្លេធំ។ នៅវៀតណាមឈ្មោះ គូលួង(នាគ៩)។ ទឹកទន្លេមេគង្គចាប់ឡើងពីខែឧសភាដល់ខែតុលា ហើយស្រកទៅវិញនៅរដូវប្រាំងពីខែវិច្ឆិកាដល់ខែមេសា។ ជារៀងរាល់ឆ្នាំ ទន្លេមេគង្គហូរនាំទឹកប្រមាណ៤៧៥ ០០០លានម៣ ចាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង ដោយបង្កើតបាន"ដីដណ្ត"ដ៏ធំមួយនៅវៀតណាមភាគខាងត្បូង។ • អាងទន្លេមេគង្គ នៅរដូវជំនន់"អាងទន្លេ"មេគង្គមានទរពេញព្រៀបទំហំរាប់សិបដងធំជាងផ្ទៃពោះទន្លេ។ ផ្ទៃទឹកដ៏ធំល្វឹងល្វើយជាងគេ ស្ថិតនៅតំបន់ក្បាលនាគ៩ គឺតំបន់ដីសណ្តនៅវៀតណាម។ ទន្លេមេគង្គហូរនាំយកសារជាតិសំបូរបែប និងដីល្បាប់មានជីរជាតិសំរាប់កសិកម្មទៅផ្តល់ឲ្យតំបន់នានា មុននឹងហូរចូលទៅក្នុងសមុទ្រ។ ប្រព័ន្ធទន្លេមេគង្គជាប្រភពធនធានធម្មជាតិដ៏សំបូរបែបដូចជា ព្រៃឈើ សត្វព្រៃ រ៉ែ ទឹក លើដីនិងក្រោមដី ត្រី សត្វក្នុងទឹក ជីវសាស្រ្តចំរុះក្នុងទឹក ធនធាន"តំបន់ដីសើម" និងល្បាក់ទឹកសំខាន់ៗសំរាប់ការសង់ទំនប់វារីអគ្គិសនី...។ ធនធានដ៏សំបូរបែបទាំងនេះ ធ្វើឲ្យទន្លេមេគង្គមានសារសំខាន់ពុំចាញ់ទន្លេវែងៗទាំងឡាយ នៅលើពិភពលោកឡើយ។ • គណៈកម្មការទន្លេមេគង្គ គណៈកម្មការទន្លេមេគង្គ ជាអង្គការ"អន្តររដ្ឋាភិបាល" ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធទេកទន្លេមេគង្គភាគខាងក្រោម ព្រមទាំងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដោយមានប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាមជាសមាជិក៕

Comments