@ ប្រព័ន្ធផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា




យោងទៅតាមស្ថិតមុនឆ្នាំ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម ៖
• ផ្លូវជាតិលរខ១ : ចេញពី ភ្នំពេញ ទៅបាវិតកាត់តាម អ្នកលឿង និងស្វាយរៀង មានប្រវែង១៦៧គ.ម។
• ផ្លូវជាតិលេខ២ : ចេញពីភ្នំពេញទៅភ្នំដិន កាត់តាមក្រុង តាខ្មៅ និង ខេត្តតាកែវ មានប្រវែង១៣៧គ.ម។
• ផ្លូវជាតិលេខ៣ : ចេញពីភ្នំពេញទៅ ក្រុងព្រះសីហនុ កាត់តាមខេត្តកំពត មានប្រវែង២៦០ គ.ម ។
• ផ្លូវជាតិលេខ៤ : ចេញពីភ្នំពេញ ទៅកាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២គ.ម ។
• ផ្លូវជាតិលេខ៥ : ចេញពីភ្នំពេញទៅអូជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម។
• ផ្លូវជាតិលេខ៦ : ចេញពី ព្រែកក្តាម ទៅ ខេត្តបន្ទាយមានជ័យ កាត់តាមខេត្តកំពង់ធំ សៀមរាប មានប្រវែង ៣៨៦ គ.ម។
• ផ្លូវជាតិេលខ ៧ : ចេញពី ស្គន់ទៅខេត្តស្ទឹងត្រែង កាត់តាមស្នូល មានប្រវែង ៥៤៣ គ.ម។
ផ្លូវខេត្តមានប្រវែង ៣.៦៧៥គ.ម ដែលតភ្ជាប់ពីរួមខេត្ត ទៅ ពីប្រជុំជនស្រុកនានាក្នុងខេត្ត។ ផ្លូវខេត្តកសាងឡើង និងបានជួសជុលដោយថវិកាខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទទៅតាមផ្លូវជាតិមានចំនួន៤.០២៧កន្លែង។

