៙៙៙ រមណីដ្ឋាន ឋានសួគ៌ភ្នំបូកគោ !

K
http://i68.tinypic.com/334j6ki.jpg http://i64.tinypic.com/28royyt.jpg http://i66.tinypic.com/vys5l5.jpg http://i65.tinypic.com/2r20r50.jpg http://i68.tinypic.com/2e2hs8o.jpg កំពូលភ្នំបូកគោ មានចំងាយ ៤២គ.ម ពីក្រុងកំពត។ ក្រុមបរទេសបានមកដល់ដំបូងនៅឆ្បាំ ១៩១៧ លុះកហរោយមកជនជាតិបារាំងម្នាក់ឈ្មោះ Rolouse បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបសទស៊ីសុវត្តិ។ កាលពីដំបូងឡើយបូកគោជាទីកន្លែងសំរាកលំហែកាយរបស់អាណានិគមនបារាំងក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វសលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ កំពូលភ្នំនេះមានកំពស់ ១០៧៥ម ហើយធាត្អាកាដនៅទៅនោះមានភាពត្រជាត់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះមើលទៅរាងដូចជារូបសត្វផ្សេងៗ ឬជារាងសំពៅ...។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋភាពខ្លះៗនៃទីក្រុងកំពត កែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រព៌ណខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។ កាលសម័យសង្គមរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈជាច្រើនប្រែក្លាយជាបូរីមួយដ៏អស្ចារ្យ។ ប៉ុន្តែសព្វថ្ងៃនេះ សំណង់អគារទាំងឡាយត្រូវបានខូចខាតស្ទើទាំងស្រុង។ បច្ចុប្បន្ននេះបូកគោត្រូវបានរៀបចំកែលំអរឡើងវិញ ដោយបានសាងសង់លំនៅឋានបែប ខ្មែរ និងបរទេស រួមទាំងបានជួសជុលអគារ កាស៊ីណូ និងអគារចាស់ៗផ្សេងៗទៀត ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកំសាន្តទស្សនា រមណីដ្ឋានឋានសួគ៌ភ្នំបូកគោ។ នៅចំងាយ៧គ.មពីទីនេះក៏មានកន្លែងងូតទឹកជ្រោះមួយដែលគេហៅថា តំបន់ទឹកធ្លាក់៣ថ្នាក់ «ពពកវិល» ដែលអ្នកទេសចរណ៍អាចមុជទឹកកំសាន្ត និងសំរាកលំហែអារម្មណ៍ជាមួយនឹងទិដ្ឋភាពនៃដងព្រៃភ្នំ និងពពកវិលដ៏ស្រសើត្រកាលផងដែរ។

Comments