ការបង់ពន្ធអចលនទ្រព្យ ឆ្នាំ២០១៨ ត្រូវពន្យាពេល ដល់ចុងខែតុលា

ការបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៨ ត្រូវពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែតុលា, សូមបងប្អូនពលរដ្ឋរួសរាន់ ទៅបំពេញកាត្វពកិច្ចឲ្យទាន់ពេលវេលា
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ សម្រេចពន្យារពេលការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
តាមផែនការការប្រកាសបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៨នេះ ត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ ប៉ុន្ដែពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេល១ខែទៀតគឺ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨៕
From Fresh News

