សិក្ខាសាលារយៈពេល២ថ្ងៃ នៅខេត្តបាត់ដំបង បានបញ្ចប់




ថ្ងៃនេះជាថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៃកម្មវិធីបញ្ចប់សិក្ខាសាលាស្តីពីការត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពការអនុវត្តថវិកាកម្មវិធី និងការរៀបចំរបាយការណ៍សមិទ្ធិកម្ម ដែលមានគោលបំណងដូចជា៖
.ការគ្រប់គ្រងចំណូល ចំណាយថវិកា
.របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ២០១៨ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត
.របាយការណ៍ ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ២០១៨ របស់នាយកដ្ឋានផែនការ និងថវិកា
ក្នុងនោះតំណាងក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមលើការធ្វើរបាយការណ៍វឌ្ឍនភាព និងសមិទិកម្ម មានរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ចាប់ឆ្នាំ២០២០នេះតទៅ
.ចុងបញ្ចប់នៃសិក្ខាសាលា សំណួរ ចម្លើយ។

