ក្រសួងបរិស្ថាន៖ ទឹកសម្អុយហូរចូលសមុទ្រ ព្រោះតែគំហុកការអភិវឌ្ឍសេដ្ឋកិច្ច​ក្នុងតំបន់

K
![D74B5AE8-22B3-4395-9F44-A02403B6F6B0.jpeg](https://serey.io/imageupload_data/b2cc16b4f469aac9eddbf8c5db87e3baf61d209d) ![0F584A1F-7670-4490-8120-D46810576985.jpeg](https://serey.io/imageupload_data/19880262e0f58f5e1e691fae72d7f64414124ec1) ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​កំពង់​សោម ​តែង​តែ​ត្រូវ​មហាជន​រិះគន់​ជា​ច្រើន​ករណី​មាន​ទាំង​កំណើន​បទ​ល្មើស​របស់​ជន​ជាតិ​ចិន ​ការ​ប្រើ​ប្រាស់​ភាសា​ចិន​តាម​ហាង ​តម្លៃ​ទំនិញ​​ម្ហូបអាហារ​ ​ផ្ទះ​សំណាក់ សណ្ឋាគារ​ឡើង​ថ្លៃ ​កាក​សំណល់​សំរាម និង​ទឹក​សម្អុយ​​ហូរ​ចូល​សមុទ្រ​ជា​ដើម​។ ថ្មី​ៗ​នេះ ​មហាជន​បាន​ឃើញ​ទឹក​សម្អុយ​​ខ្មៅ​កខ្វក់​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ទឹក​សមុទ្រ​ច្រើន​ឡើង​ៗ​ធ្វើ​ឲ្យ​ពួក​គាត់​កើត​ក្ដី​បារម្ភ​ពី​ការ​ប៉ះពាល់​ធនធាន​សមុទ្រ ​បរិស្ថាន ​និង​ទេសចរណ៍។ បញ្ហា​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​រង​ការរិះគន់​កន្លងមក គឺជា​គំរូ​អវិជ្ជមាន​មួយ​សម្រាប់​ជា​មេរៀន​ដល់​ការអភិវឌ្ឍន៍​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។ តំបន់ឆ្នេរ​ដ៏​ល្បី​របស់​កម្ពុ​ជាមួយនេះ បាន​រង​ការបំផ្លាញ​បរិស្ថាន​ពី​ការ​ទុកដាក់​សំរាម​មិនបាន​ល្អ ការ​រំខាន​ដល់​សមុទ្រ​ដោយ​ការ​បង្ហូរទឹក​សម្អុយ កម្ទេច​ដី​ពី​ការ​រដ្ឋា​ន​សំណង់ ការ​លុប​ឆ្នេរ ជាដើម​។ ឯកឧត្តម ​នេត្រ ភក្ត្រា ​ជា​រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ផ្ដល់​បទ​សម្ភាស​​ជាមួយ​គេហទំព័រ​ព័ត៌មាន​ថ្មីៗ​កាល​ពី​ថ្ងៃ​ម្សិលមិញ​​ថា បញ្ហា​នេះ​កើតឡើង​ក៏​ព្រោះតែ​គំហុក​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ខណៈដែល​រដ្ឋាភិបាល​មិនទាន់​រៀបចំ​បាន​រួចរាល់​។ លោក​​​​​​បាន​អះអាង​បន្ថែម​ថា បញ្ហា​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ ពិសេស​ការបង្ហូរ​សំណល់​ចូល​សមុទ្រ នឹង​ត្រូវបាន​ដោះស្រាយ​នា​ពេល​ខាងមុខ ព្រោះ​រដ្ឋាភិបាល​កំពុង​រៀប​ចំហេដ្ឋារចនាសម្ព័ន្ធ អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​គ្រប់គ្រង​អាជីវកម្ម សំណង់ យ៉ាង​យកចិត្តទុកដាក់៕ (អត្ថបទ៖ ជាតិបុត្រ)

Comments

Thanks