​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (ក.ជ.អ.ច.)

K
![6888DFB8-BFB5-4AD6-BC9B-5931A162923F.jpeg](https://serey.io/imageupload_data/f959bf4bb2b3399846e400cfcfcbb23a6a216e5f) ![E965FC74-D666-4982-9733-A2F6F037F229.jpeg](https://serey.io/imageupload_data/62f9b0b6aebeea539634d60f8c1b033e9f95a1d7) ![D0A74598-7064-40B1-85AA-C9D36DCC5575.jpeg](https://serey.io/imageupload_data/b472120336b52ad2d24f17ddab1090d56953abea) ![B5EAF9B5-2BC7-49E1-8C7E-59A66683E152.jpeg](https://serey.io/imageupload_data/7d065260d2c18ef68c3c7ce391c9c941b4a0c ) នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (ក.ជ.អ.ច.) លោក Nick Beresford តំណាងប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ផ្តល់​សុពលភាព​ឯកសារ​គម្រោង​​ស្ដីពី ​“ការ​បញ្ជ្រាប​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ទៅ​ក្នុង​ផលិតភាព​ធម្មជាតិ និង​ព្រៃ​ទេសភាព ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា (INRM)” ។ ក្នុងឱកាសនោះ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច.​ បាន​មាន​ប្រសាសន៍​លើកឡើង​ពី​ភាព​សម្បូរ​បែប​ និង​សារសំខាន់​មិន​អាច​ខ្វះ​បាន​នៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ទីជម្រក​ដ៏​សំខាន់​នៃ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ ជា​ទីតាំង​រក្សា​ទុក​ធនធាន​ពន្ធុ​សម្រាប់​អភិរក្ស​ជីវៈចម្រុះ​ ជា​ប្រភព​នៃ​ស្បៀង​អាហារ ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ និង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។ល។ ឯកឧត្ដម​អគ្គលេខាធិការ ក.ជ.អ.ច. បន្ត​ទៀត​ថា៖ គម្រោង​សាកល្បង​នេះ​​មាន​ចំណង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​នឹង​រួម​ចំណែក​លើក​កំពល់​ជីវភាព​រស់នៅ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ហើយ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​សិក្សាស្រាវជ្រាវ​ និង​ការ​អនុវត្ត​គម្រោង​នឹង​ក្លាយ​ជា​ធាតុ​ចូល​សម្រាប់​ការ​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​លើក​ជា​ជម្រើស​សមស្រប​សម្រាប់​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា​ក្នុង​កិច្ច​ការពារ និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ​ផង​ដែរ​។ ហើយ គម្រោង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ទេសភាព​នៃ​ព្រៃ​ធម្មជាតិ​ និង​ផលិតភាព​ធម្មជាតិ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា (INRM) នឹង​អនុវត្ត​នៅ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ តំបន់​ការពារ​ទេសភាព​អង្គរ និង​ឧទ្យានជាតិ​ព្រះជ័យ​វរ្ម័ន-នរោត្តម ភ្នំគូលែន មាន​គោលបំណង​លើក​កម្ពស់​ការ​គ្រប់គ្រង​តំបន់​ទេសភាព​រួម​គ្នា​សម្រាប់​ការ​អភិរក្ស​និង​ប្រើប្រាស់​ដោយ​ចីរភាព​នូវ​ធនធាន​ជីវៈចម្រុះ​និង​សេវា​កម្ម​ប្រព័ន្ធអេកូឡូស៊ី​។ ប្រជាពលរដ្ឋ​ប្រមាណ​១.៣​លាន​នាក់​ ដែល​រស់​នៅ​តំបន់​ភាគ​ខាងជើង នឹង​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ និង​ប្រយោល​ពី​ការ​អនុវត្ត​គម្រោង​នេះ​។ គួសបញ្ជាក់ថា៖សិក្ខា​សាលា​នេះ​គាំទ្រ​ដោយ​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​មាន​ការ​ចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន នៃ​ក្រសួង​បរិស្ថាន ​តំណាង​ក្រសួង ស្ថាប័ន ​និង​អង្គការ​ពាក់ព័ន្ធ​ចូលរួម​សរុប​ប្រមាណ​១០០​រូប​ ក្នុង​គោលបំណង​ដើម្បី​៖ ១) បង្ហាញ​ពី​វឌ្ឍនភាព​ឯកសារ​គម្រោង ​INRM ដែល​បាន​កែ​សម្រួល​ផ្អែក​លើ​អនុសាសន៍​ និង​ធាតុ​ចូល​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​បើក​ដំណើរការ​គម្រោង និង ២) ពិនិត្យ ពិភាក្សា និង​ផ្ទៀងផ្ទាត់​លើ​ទិន្នន័យ និង​ព័ត៌មាន​ ដែល​ប្រមូល​បាន​។ ដោយ ក្រសួងបរិស្ថាន

Comments