ថ្ងៃទី១នៃពិធីបុណ្យសមុទ្រ សន្ដិសុខ សណ្ដាប់ធ្នាប់មានលក្ខណៈល្អប្រសើរ ខណៈភ្ញៀវទេសចរមកច្រើន

K
![827599C3-6073-400A-96B2-DF8B0815F067.jpeg](https://serey.io/imageupload_data/8f579f3d7f3456367546b04b524b22f7b6f432af) ![5267D240-4EE6-48A2-8DFE-1CCDF5568C19.jpeg](https://serey.io/imageupload_data/6ea673eac08adff00251ab00b4488b54217e85be) ![8C2E81D8-3D38-445E-AC3A-83157279EC8A.jpeg](https://serey.io/imageupload_data/bbaef889d420b31f0eb9f27393962d0e256a68dd) ![72C5F986-566C-4E51-A8D8-A83C405F2A9A.jpeg](https://serey.io/imageupload_data/6b533e26f3229bdaf8c4917eca77c0f7a65cccd2) ![2D1046DA-9FF8-42EE-818A-92DBE48A209B.jpeg](https://serey.io/imageupload_data/87d8dfb312c7cb5f5faedc4d16be942c37119e49) (កោះកុង)៖ ថ្ងៃទី១នៃពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ដែលត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់មានលក្ខណៈយ៉ាងល្អប្រសើរ ដោយមានការចូលរួមការពារពីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យ៉ាងស្អិតរមួត ប្រកបដោយការទទួលខុសត្រូវខ្ពស់។ របាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ដែរថា ជាមួយនឹងស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរនេះ បានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករផងដែរ។ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងថា សម្រាប់ការងារអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន៨២នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅថ្ងៃស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្លូវការនៃពិធីបុណ្យសមុទ្រឆ្នាំនេះ៕ By Fresh News

Comments