សនិ្នបាតបូកសរុបសភាពការណ៍ ឆ្នាំ២០១៨ និងភារកិច្ចទិសដៅឆ្នាំ២០១៩ របស់ស្នងការនគរបាលខេត្ត




រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅបណ្ណាល័យខេត្តកំពង់ស្ពឺ ខ្ញុំបានចូលរួមពិធីបិទសនិ្នបាតបូកសរុបវាយម្លៃសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០១៨ និងភារកិច្ចទិសដៅឆ្នាំ២០១៩ របស់ស្នងការនគរបាលខេត្ត និងការតែងតាំង ផ្ទេរភារកិច្ចស្នងការរង៣នាក់ និងបំពាក់ឋានរន្តសក្តិ ៣០នាក់ផងដែរ។ សមាសភាពអ្នកចូលរួមក្នុងពិធីមានប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន២៣៨នាក់ ក្រោមអធិបតីភាពឯកឧត្តម តេង សួន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត។
ចុងបញ្ចប់ឯកឧត្តម បានសង្គត់ធ្ងន់ថា ៖ នៅឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើង អាចប្រឈមទៅនឹងការខ្វះខាត់ទឹកសម្រាប់ប្រើប្រាស់ ហើយកន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារចណែនាំស្តីពីការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ដោយមិនអនុញ្ញាតឲ្យមានការបង្កបង្កើតផលស្រូវប្រាំងជាលើកទី២នោះទេ ដោយត្រូវរក្សាទុកទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អនុញ្ញាតឲ្យតែដំណាំរួមផ្សំក្រៅពីដំណាំស្រូវ ។ ហើយគ្រប់ស្ថាប័នពាក់ពាក់ព័ន្ធត្រូវត្រៀមឲ្យបានជាស្រេច ដើម្បីជួយសង្គ្រោះ និងដោះស្រាយទឹកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

