អប់រំនិងការដាក់ពិន័យជាមេរៀន ២ ដែលមានប្រសិទ្ធភាពបំផុតដែលគេគួររៀនពីសឹង្ហបុរី!

K
![DEF22309-9024-40CF-A0D1-C5E16879E987.jpeg](https://serey.io/imageupload_data/db7acb1a0213727887e0567fe5abc281158d3538) ![A806627F-887B-4297-8936-62F143BCB104.jpeg](https://serey.io/imageupload_data/a0f5a804ad9f1bbeeac424b04b7f908a73de23dc) ![FD5F08CB-9529-4A34-A97D-45FA11AF5D54.jpeg](https://serey.io/imageupload_data/c7c0c018c6722d4fdd2d6a041e6ea3f6d3f92998) បិតាស្ថាបនិកប្រទេសសិង្ហបុរី ដ៏ល្បីឈ្មោះបំផុត​គឺ លោក​លី ខ្វាន់យូ ​ធ្លាប់មានប្រសាសន៍​ប្រាប់សារពត៌មានរបស់ចិន​មួយ កាលពីលោកនៅមានជីវិតថា​មានតិចនិច​២​ផ្លូវ ​ដែល​លោកបានប្រើយ៉ាងមានប្រសិទ្ធិភាព​ ដើម្បីកែទម្លាប់​ប្រជាជនឲ្យឈប់ចោលសំរាម​នៅទីសាធារណះ​បាន​១០០%។ លោកបានពន្យល់នូវតិចនិច​២ផ្លូវនោះថា​ ដំបូងបំផុត​តិចនិចទី១​ដែលគាត់បាន​ប្រើ​គឺការអប់រំ។​ លោកបានចំណាយពេល​ជាង​២ឆ្នាំ​ ដើម្បីពន្យល់ដល់ប្រជាជន​នូវផល​អាក្រក់ ដែលចេញពី​ការចោលសំរាមនៅទីសាធារណះ​។​ ផលអាក្រក់មានទាំង​បញ្ហាសុខភាពធ្ងន់ធ្ងរ ​និង​បញ្ហាមុខមាត់​ប្រទេសផងដែរ។ តិចនិចទី២​ បន្ទាប់ពីការអប់រំពលរដ្ឋ​គឺការអនុវត្តច្បាប់។ ​លោកថា​ការអនុវត្តច្បាប់​ដែលបានចេញកាលពី​២ឆ្នាំ​មុន ​គឺមិនមែន​ដើម្បីបង្រ្កាប​មនុស្សទូទៅនោះទេ។​តែច្បាប់នេះ ​សម្រាប់អ្នកដែលនៅរឹងរុះ​មួយភាគតូចប៉ណ្ណោះ។​ តាមពិតទៅ​ក្រោយ​ការអប់រំជាច្រើនមក​ មនុស្សជាច្រើន​បានកែប្រែទម្លាប់​របស់ពួកគាត់​ តែមានមនុស្ស​ដែលនឹង​រឹងរុះ​មួយភាគតូចប៉ុណ្ណោះ ​នៅតែមិនកែទម្លាប់ចាស់។ ដូចនេះ​តិចនិចទី២​ គឺ​សម្រាប់​ដាក់ពិន័យដល់អ្នកដែលនៅរឹងរុះ​ ហើយ​​ការអនុវត្ត​ច្បាប់​នោះ​ មានប្រសិទ្ធិភាពណាស់​ព្រោះសូម្បីតែការញុាំស្ករកៅស៊ូក៏មិនមានដែរ​នៅសិង្ហបុរី។​ អ្នកដែលរឹងរុះ​នៅចោលសំរាម​ត្រូវបានពិន័យ​ ហើយក្រោយពិន័យ​គាត់ក៏​លែង​ចោលសំរាមទៀតដែរ៕ (businesscambodia)

Comments

mianfahad
Keep up the good job!!!