### ទម្លាប់ដែលធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល

K
![3B2F8E21-041E-4037-8BED-7BAB92F9943B.jpeg](https://serey.io/imageupload_data/63024984c31358ecf8246f211c53c5962531eab7) ![6F061E61-3D20-464C-93AA-4EB8FBAE6A02.jpeg](https://serey.io/imageupload_data/be79c5774707a2c220e009f730bda50a0c37f5b0) ![9F4F62FB-A9D3-4607-A65A-2D7F3C53FE1B.jpeg](https://serey.io/imageupload_data/0818332d90f538672f5050c862b677131b82f0d9) ![355CD6DE-05C3-440C-A258-F79C67040262.jpeg](https://serey.io/imageupload_data/9061ed99289adf7751b84462b8149c9c385d64a6) ![7F5D033E-45F8-49BF-A165-F639C56382B1.jpeg](https://serey.io/imageupload_data/60be921fb254b2295eb7c34965df310a6f590e45) ![D0C7EEF4-515B-4AE8-9596-554F75F2D87A.jpeg](https://serey.io/imageupload_data/25d3411ec6edd756aaadc0412c8f0f6c257c7066) ១. អត់ទទួលទានអាហារពេលព្រឹក អ្នកដែលមិនទទួលទានអាហារពេលព្រឹក គឺធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប បណ្តាលឱ្យការផ្គត់ផ្គង់សារធាតុចិញ្ចឹមក្នុងខួរក្បាលមិនគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យខួរក្បាលត្រូវខូចខាតនិងថមថយ។ ២. ទទួលទានហួសកម្រិត ការទទួលទានហួសកម្រិត ធ្វើឱ្យប៉ះពាល់ដល់សរសៃក្រហមរបស់ខួរក្បាល ជាហេតុបណ្តាលឱ្យអានុភាព នៃខួរក្បាលថយចុះ។ ៣. ការជក់បារី ការជក់បារី ធ្វើឱ្យបាត់បង់កោសិកាក្នុងខួរក្បាលយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតបណ្តាលឱ្យជំងឺ Alzheimer (ជំងឺបាត់ការចងចាំ)។ ៤. កម្រិតជាតិស្ករខ្ពស់ ជាតិស្ករច្រើនពេក អាចនឹងបង្អាក់ការស្រូបយកប្រូតេអុីននិងសារធាតុចិញ្ចឹមផ្សេងៗ ដែលជាហេតុបណ្តាលឱ្យខួរក្បាលខ្វះសារធាតុចិញ្ចឹម ហើយអាចឈានដល់ការបង្អាប់ការវិវឌ្ឍនៃខួរក្បាលទៀតផង។ ៥. ការបំពុលបរិយាកាស ខួរក្បាល ជាកន្លែងដែលប្រើប្រាស់អុកសុីសែនច្រើនជាងគេក្នុងខ្លួនរបស់មនុស្ស។ ការស្រូបយកខ្យល់ដែលមានជាតិពុលគឺអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់អុកសុីសេនក្នុងខួរក្បាល និងអាចកាត់បន្ថយឥទ្ធិពលរបស់ខួរក្បាល។ ៦. ការដេកមិនគ្រប់គ្រាន់ ដំណេក គឺធ្វើឱ្យខួរក្បាលរបស់យើងបានសម្រាក ការដែលមិនទទួលទានដំណេកគ្រប់គ្រាន់ជាប្រចាំ អានឹងជំរុញធ្វើឱ្យកោ សិការបស់ខួរក្បាលងាប់។ ៧. ដេកឃ្លុំជិត ការដេកឃ្លុំភួយចិត្ត តាំងតែពីចុងជើងរហូតដល់ក្បាល វានឹងបង្ករឱ្យមានការបន្ថែមឧស្ម័នកាបូនិចច្រើនទ្វេរឡើង និងកាត់បន្ថមអុកសុីសែនដែលបង្កឱ្យប្រសិទ្ធិភាពខួរក្បាលចុះខ្សោយ។ ៨. ការដំណើរការខួរក្បាលពេលកំពុងមានជំងឺ ការខំធ្វើការ ឬខំរៀនពេលកំពុងមានជំងឺ អាចបណ្តាលឱ្យប្រសិទ្ធិភាពនៃខួរក្បាលចុះថមថយ ក៏ដូចជាធ្វើឱ្យខូចខាតដល់ខួរក្បាលរបស់យើងផងដែរ។ ៩. កង្វះខាតនៃការគិត ការគិតជាវិធីដ៏ល្អក្នុងការភ្ញោចខួរក្បាល និងដើម្បីហ្វឹកហាត់ខួរក្បាលរបស់យើងឱ្យមានប្រសិទ្ធិភាព កង្វះខាតការគិតភ្ញោចខួរក្បាលជាហេតុបណ្តាលឱ្យខួរក្បាលចុះថមថយ និយាយឱ្យចំគឺគិតមិនសូវរហ័ស ខួរក្បាលស្ទក់។ ១០. អត់សូវនិយាយស្ដី ការនិយាយស្ដីច្រើនគឺអាចធ្វើឱ្យខួរក្បាលរស់រវើក និង រហ័សរហួនបានយ៉ាង់ប្រសើរ។ ដូច្នេះ ចូរយើងរៀបចំខ្លួនឱ្យស្របតាមបរិយាកាស កាលទេសៈ សង្គម និងក្រុមគ្រួសារ។ល។

Comments