បើអ្នកបោះចោលសំរាម ខ្ញំរើសសំរាម អ្នកយល់យ៉ាងម៉េចដែរ!








នាថ្ងៃទី25.07.2019ក្រុមការងារមន្ទីរបរិស្ថាន បានរួមសហការរដ្ឋបាលស្រុកសំរោងទង រដ្ឋបាលក្រុងច្បារមន រដ្ឋបាលភ្នំស្រួច រដ្ឋបាលឃុំ ភូមិ ប្រជាការពារ ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស្ស និងក្រុមហ៊ុន វែង សេង ហ្គ្រីន ចុះប្រមូលកើបសំអាតសំណល់សំរាម នៅលើសង្ខាងផ្លូវជាតិលេខ4 ដោយចាប់រើសសំអាតពីផ្សារថ្នល់ទទឹង រហូតដល់ផ្សារតាឡាត់ ដែលបានបែងចែកជា3ក្រុមក្នុង១ស្រុក តាមការទទួលផែនប្រមូលសំអាតរៀងៗខ្លួន និងពេលរសៀលថ្ងៃដដែលក្រុមការងារទាំងបីក្រុមនឹងបន្តចុះប្រមូល និងនិពិត្យសំរាមតាមគោលដៅឡើងវិញ។កិច្ចការទាំងនេះជាគោលបំណងល្អក្នុងបើកយុទ្ធនាអប់រំការផ្សព្វផ្សាយមេត្រីភាពបរិស្ថាន រួមទាំងពីការគ្រប់គ្រងសំរាម ការទុកដាក់ វេចខ្ចប់ និងការចូលរួមភូមិ ឃុំ យើងស្អាត ឱ្យស្រមតាមអនុក្រឹត្យលេខ ១១៣អនក្រ ២០១៥របស់រារដ្ឋាភិបាលបានដាក់ចេញកន្លងមក។ គួររំលឹកដែរថា ឆ្នាំ២០២០តទៅ ក្រសួងបរិស្ថាននឹងវិមជ្ឈការថវិកាជាបន្តទៀតជូនដល់ ក្រុង ស្រុកទូទាំងប្រទេស ក្នុងការគ្រប់គ្រងសំរាម ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ មានខ្លឹមសារដូចខាងក្រោម៖
ក.រៀបចំនិងធ្វើឱ្យក្លាយក្រុង ស្រុកជាទីក្រុងបៃតង
ខ.លើកកម្ពស់ ថែរក្សាអនាម័យ និងសុខុមាលភាពសាធារណៈ
គ. ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងក្នុងក្រុង ស្រុក និងរក្សាបាននូវកម្រិតកម្រៃសេវាដែលអាចទទួលយកបាន
ឃ.កំណត់ ពង្រឹងតួនាទី និងភារកិច្ចរបស់រដ្ឋបាលក្រុង និង ស្ថាប័នពាក់ព័ន្ធ (សង្កាត់ ការិយាល័យជំនាញ...) ដោយផ្អែកទៅលើការអនុវត្តការគ្រប់គ្រងសំរាម សំណល់រឹងបែបទំនើប ដែលមានគោលការណ៍៣អ៊ារ(3R) ៖ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃជាមូលដ្ឋាន
ង.ចូលរួម និងកំណត់តួនាទី ភារកិច្ចរបស់ប្រជាពលរដ្ឋក្នុងក្រុង ដោយផ្អែកទៅលើការអនុវត្តការគ្រប់គ្រងសំរាម
ច. លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការយល់ច្បាស់ពីតួនាទីក្នុងការគ្រប់គ្រងសំណល់រឹង ដើម្បីធ្វើឱ្យមានបរិស្ថានស្អាត និងស្រស់បំព្រង
ឆ. បង្កលក្ខណៈភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង។

