***** ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប!







ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ប្រហែល ៣២ គ.ម ពីក្រុងសៀមរាប ។ ប្រាសាទនេះកសាងឡើងនៅពាក់កណ្តាលទី ២ នៃសតវត្សរ៍ទី ១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ័្មន និងព្រះបាទជ័យវរ័្មនទី ៥ ដែលឧទ្ទិសដល់ព្រហ្មមញ្ញសាសនា ។
ប្រាសាទនេះជាប្រាសាទរបស់ព្រាហ្មណ៏ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវរ្ម័នទី ៥ ។ ប្រាសាទនេះពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសាងរាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាប និង ក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់រង្សល្អ ។ ហោជាងមានរងត្រីកោណ និងស្នាមជើងឆ្មាមានដងក្តារច្រើន និងមានរចនាក្បាច់រឿងលើនេះ ។
ប្រាសាទនេះមានរាងចតុកោណេែដលមានកំពែងបីជាន់ និងមឆនគូទឹកព័ន្ធជុំវិញ ។ ប្រាសាទនៅផ្នែកកណ្តាលមានសម្រស់ស្រស់ស្អាតណាស់ ហុំព័ន្ធដោយកំពែងថ្មបាយក្រៀម ។ មានបណ្ណាល័យពីរនៅសងខាងផ្លូវចុលបែមុខទៅទិសខាងលិច ។ ប្រាង្គទាំងបីនៅផ្នែកកណ្តាល ស្ថិតនៅជាជួរ ពីខាងជើងទៅខាងត្បូង បែមុខទៅទិសខាងកើត។ ប្រាង្គមានតម្កល់លឹង្គព្រះឥសូ ឯប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម និងប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិណ្ណុ ។ ប្រាង្គទាំងនេះមានរូបមនុស្ស ក្បាលសត្វយាមនៅផ្លូវចូល។ តែរូបទាំនោះភាគច្រើនជារូបចម្លង៕

