### តំបន់ឆ្នេរសមុទ្រកម្ពុជា!





តំបន់ឆ្នេរសមុទ្រ មានក្រឡាផ្ទៃ ១៧២.៣៧ គ.ម២ មានប្រជាពលរដ្ឋរស់នៅចំនួន ៨៤៤.៨៦១ នាក់ និងដង់សុីតេប្រជាពលរដ្ឋក្នុងតំបន់គឺ ៤៩ នាក់ ក្នុង១ គ.ម២ (ជំរឿន ១៩៩៨) ដែលក្នុងមានស្រុក_ខ័ណ្ឌ ចំនួន ២១, ឃុំ_សង្កាត់ចនួន ១៥២ និង ភូមិ ចំនួន ៧០៥ ។ តំបន់នេះ រួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និង ក្រុងកែប ។ ខេត្ត ក្រុង ទាំង៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជាដែលមានប្រវែង ៤៤០ គ.ម ។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យកក្រុងព្រះសីហនុ ជាចំណុចកណ្តាលដែលមានចំងាយ ២៣២ គ.ម ពី រាជធានីភ្នំពេញ ។
នៅតំបន់នេះគេសង្កេតឃើញមានជនជាតិខ្មែរចំនួន ៨០% ជនជាតិ ឥស្លាម វៀតណាម ថៃ និងដូចជាជនជាតិ ស្អូច ជាដើម។ប្រជាពលរដ្ឋភាគមានជីវភាពធូរធារក្នុងការប្រកបរបរកសិកម្ម និងនេសាទ ។
នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈជាភ្នំខ្ពង់រាប វាលរាប និងឆ្នេរសមុទ្រ ឈូងសមុទ្រ ។ ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន។ តំបន់នេះអាចប្រកប ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន។ល។ ជាពិសេសតំបន់នេះសំបូរទៅដោយដើមកោងកាងជាច្រើនប្រភេទ ។
ក្រៅពីលក្ខណៈអស់ទាំងនេះ គេសង្កេតឃើញមានកោះចំនួន៦០ ។ ក្នុងនោះនៅខេត្តកោះកុង មាន២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ ក្រុងកែប មាន១៣ ។ ក្នុងចំណោមប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង២៣៧ គ.ម ខេត្តកំពតមានប្រវែង ៦៧ គ.មក្រុព្រះសីហនុមានប្រវែង១១០ គ.ម ក្រុងកែប មានប្រវែង ២៦ គ.ម ។
ឈូងសមុទ្រកម្ពុជាមានជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមានបាតរាបស្មើ ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជាអតិបរិមាមិនលើសពី ៨១ម៉ែត្រឡើយ ។ ឈូងសមុទ្រនេះខ័ណ្ឌប្រទេសកម្ពុជា ជាពីរ នៃឧបទ្វិបម៉ាឡាកា ។ តំបន់ឆ្នេរមានផ្ទៃដី ១៧.២៣៧ គ.ម២ ដែលក្រុងព្រះសីហនុមាន ៨៦៨ គ.ម២ ក្រងកែបមាន ៣៣៦ គ.ម២ ខេត្តកំពតមាន៤.៨៧៣ គ.ម២ និង ខេត្តកោះកុងមាន ១១.១៦០ គ.ម២៕

