ការសិក្សារបស់អាមេរិកបង្ហាញថា កាហ្វេអាចជួយបង្កើនការមានអាយុវែង
ដោយ : តុង
ការសិក្សារបស់អាមេរិកបង្ហាញថា កាហ្វេអាចជួយបង្កើនការមានអាយុវែង
ការសិក្សារស្រាវជ្រាវថ្មីមួយបង្ហាញថា កាហ្វេអាចបង្កើនឪកាសរស់បានយូរ ថ្វីបើចំពោះអ្នកដែលទទួលទាន
យ៉ាងហោចណាស់៨ពែងជារៀងរាល់ថ្ងៃក៏ដោយ ។

នៅក្នុងការសិក្សារលើពលរដ្ឋវ័យជំទង់អង់គ្លេសចំនួនប្រហែលកន្លះលាននាក់ អ្នកទទួលទានកាហ្វេមានហានិភ័យនៃការស្លាប់ទាបជាងអ្នកតមកាហ្វេចំនួនជាង១០ឆ្នាំ ។
លើសពីនេះទៅទៀត អ្នកទទួលទានកាហ្វេមានហានិភ័យនៃការស្លាប់តិចជាងអ្នកតមកាហ្វេចំនួនទៅ១៥ភាគរយក្នុងអំឡុងការស្រាវជ្រាវរយះពេលមួយទស្សវត្សនេះ ។ ភាពខុសគ្នារវាងបរិមាណទទួលទានកាហ្វេនិងហ្សែនមានតិចតួចបំផុត ។

ទោះបីជាយ៉ាងណា លោកស្រី អាលីស លិចថេនស្តេន ជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភនៅសាកលវិទ្យាល័យ ថាហ្វ បាននិយាយថា លទ្ធផលនេះមិនមែនមានន័យថា កាហ្វេអាចរក្សាភាពវ័ក្មេងរបស់អ្នក ឬក៏ជាហេតុផលធ្វើអោយអ្នកតមចាប់ផ្ដើមទទួលទានកាហ្វេទេ ។

ប៉ុន្តែលោកស្រីបាននិយាយថា លទ្ធផលនេះគាំទ្រដល់ការស្រាវជ្រាវមុនៗនិងមានធានាអះអាងកាន់តែច្រើនឡើងសម្រាប់អ្នកទទួលទានកាហ្វេ ៕

