លោក Recep Tayyip Erdogan តែងតាំងគណរដ្ឋមន្ត្រីថ្មីក្រោយពីស្បថចូលកាន់តំណែង
លោក Recep Tayyip Erdogan តែងតាំងគណរដ្ឋមន្ត្រីថ្មីក្រោយពីស្បថចូលកាន់តំណែង
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានតែងតាំងសមាជិកគណរដ្ឋមន្ត្រីថ្មីរបស់លោកក្រោយពីបានធ្វើសច្ចាប្រណិ ធានចូលកាន់តំណែងកាលពីថ្ងៃច័ន្ទ ក្រោមប្រព័ន្ធគ្រប់គ្រងថ្មីដែលផ្តល់ឲ្យលោកនូវអំណាចប្រតិបត្តិ ហើយដែលក្រុមអ្នករិះគន់គិត ថា លោក Erdogan មានអំណាចគ្រប់គ្រងច្រើនពេកហើយ។

លោក Mevlut Cavusoglu នៅតែជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយលោក Suleyman Soylu នៅតែមានតួនាទីជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃដដែល។

ខុទ្ទកាល័យមានសមាសភាព១៦ក្រសួងនេះក៏រួមមានកូនប្រសារប្រុសរបស់លោក Erdogan ផងដែរ ដែលនឹងដឹកនាំក្រសួង រតនាគារនិងហិរញ្ញវត្ថុ នៅខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសតួកគីមានសញ្ញាណនៃអស្ថិរភាព។

ប្រព័ន្ធប្រតិបត្តិរបស់រដ្ឋាភិបាល ដែលបានលេចជារូបរាងឡើងនៅពេល លោក Erdogan ស្បថចូលកាន់តំណែងនេះបានលុបចោលនូវរចនាសម្ព័ន្ធគ្រប់គ្រងសភារបស់តួកគី ហើយបង្កើនអំណាចដល់ លោក Erdogan ៕

