ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១៤កញ្ចប់នៅពោធិ៍សាត់

L
leapvisal
ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការគ្នាជាប៉ុស្តិ៍រដ្ឋបាលលលកស ចុះបង្រ្កាបមុខសញ្ញាសង្ស័យចែកចាយដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃចន្ទ័ ៦កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិព្រែកស្ដី សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់។ ![e3017c6e-0bed-4536-825c-b7b62db52840.jpg](https://serey.io/imageupload_data/d344766ce197b050fe6c8d1d9450b0c607516b2b) លោក អនុសេនីយ៍ឯក ឈឿន ឃឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលលកសបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យចែកចាយដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ.សង្កត់កើតហេតុខាងលើ។ ![1fd8c4de-7183-4564-b59e-c316133516d8.jpg](https://serey.io/imageupload_data/163cf639d4f763471f3472b17ad6c71d6615a628) លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងធ្វើការដកហូតនូវវត្ថុតាំងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៤កញ្ចប់ ធំ១កញ្ចប់ និងជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿងផងដែរ ហើយមុខសញ្ញាជនសង្ស័យរួមទាំងវត្ថុតាងបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញសំណំឯកសារពាក់ព័ន្ធ បញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ![874d2fd3-6307-43c6-a37b-0a518ad2a3cf.jpg](https://serey.io/imageupload_data/7c657fdcac9620a2e4b353a86104dc5c27cd538e)

Comments

wondercury
អគុណបងចំពោះការចែករំលែក