នៅពេលដែលយើង...

lyvannak
[ នៅពេលដែលយើង ]

  នៅពេលដែលយើងគ្មានអ្នកណាជួយ ត្រូវរៀនចេះឯករាជ្យដោយខ្លួនឯង ។

នៅពេលដែលយើងគ្មានអ្នកណាស្រលាញ់ ត្រូវរៀនស្រលាញ់ស្រលាញ់ខ្លួនឯងឲ្យបានច្រើន ។

នៅពេលដែលយើងត្រូវបានគេមើលរំលង ត្រូវរៀនរឹងមាំម្ចាស់ការលើជីវិតខ្លួនឯង កុំរវល់យកពេលខ្វល់ពីទង្វើរបស់គេ តែត្រូវផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯង ។

នៅពេលដែលយើងហត់នឿយ នឹងទ្រាំម្នាក់ឯង នៅពេលដែលយើងឈឺចាប់ផ្ទួនៗ នៅពេលដែលយើងឯកា នៅពេលដែលយើងលែងមានអ្វីជាទីរំពឹង យើងនឹង មិនខ្លាចអ្វីទាំងអស់ ។ នោះហើយជាពេលវេលា ដែលជីវិតយើងនឹង ផ្លាស់ប្តូរទៅជាមនុស្សថ្មីម្នាក់ទៀត ដោយគ្មានអ្នកណាអាចនឹកស្មានដល់ ។

Comments