ចាកចេញពីគុកអតីតកាល

lyvannak
ចាប់ផ្ដើមដំណើរនាអាយុម្ភៃៗជាង អ្នកនឹងត្រូវរត់ផង ដើរផង លូនក្រាបផងក៏មាន សាច់រឿងទាំងនោះនឹងស្ថិតនៅក្នុងការចងចាំ ហើយការចងចាំខ្លះបានបំផ្លាញនូវអនាគតរបស់អ្នក ព្រោះអុ្នកបានខំប្រឹងឃុំឃាំងខ្លួនឯងជាប់ក្នុងសាច់រឿងចាស់ៗ...

អតីតកាលដ៏សោកសៅមនុស្សគ្រប់រូបតែងតែជួប ការបាត់បង់ ការបោកប្រាស់ ពាក្យសម្ដីកុហក់ ក្បត់ទំនុកចិត្ដ ...រឿងទាំងនោះនឹងស្ថិតនៅដរាបណាយើង ខំប្រឹងរំពឹងឲ្យដូចដើម ឬ ទាមទារយកវាត្រឡប់មកវិញ។

🎯ហ៊ានចាកចេញពីអតីតកាល រៀនទទួលស្គាល់នូវកំហុកពេលកន្លងដែលបានជ្រុលចិត្ដគំនិតជឿមួយពេល កាត់បន្ថយសេចក្ដីប្រាថ្នាពីអតីត រៀនកែប្រែខ្លួនឯងឲ្យកាន់តែរីកចម្រើនលូតលាស់ជាមួយកោសិកាបច្ចុប្បន្ន។

❤️គុកដំបូងបង្អស់ដែលឃុំអ្នក គឺជាចិត្ដរបស់អ្នក ចិត្ដមិនដាច់ស្រេច ចិត្ដមិនរឹងមាំ ចិត្ដទន់ជ្រាយ...កុំបន្តបណ្ដែតបណ្ដោយ ឲ្យគ្រប់យ៉ាងកាន់តែផុងលង់ជ្រៅ ល្មមដល់ពេលដែលអ្នកបង្កើតសក្ដានុពលថ្មី បង្កើតអ្វីដែលជាអ្នកគួរទទួលបាន ហើយក៏ស្រលាញ់មើលថែខ្លួនឯងឲ្យល្អជាងពេលអតីត។

Comments