បើត្រឹមទង្វើតូចៗ

lyvannak
🌱បើត្រឹមទង្វើតូចៗ ការបំពេញចិត្ដតិចអាចអូសទាញទឹកចិត្ដមនុស្សម្នាក់នោះបាន មានន័យថាមនុស្សម្នាក់ចិត្ដគឺទន់ខ្សោយ។

🌱 មនុស្សដែលពូកែអែបអប ភាគច្រើនជាមនុស្សល្បិចច្រើន ព្រោះគ្រប់សកម្មភាព និង ពាក្យសម្ដីតែងតែបង្គប់ផលប្រយោជន៍ចំពោះខ្លួនជានិច្ច។

🌱ធម្មជាតិរបស់មនុស្សគឺទន់ជ្រាយតែងតែមានចំពោះអតីតកាល គ្រាន់តែមនុស្សយកវាមកបង្ហាញក្នុងរូបភាពអង់អាច ឬទន់ជ្រាយនាពេលបច្ចុប្បន្ន។

🎯ក្នុងដំណើរជីវិតមនុស្សម្នាក់ៗ មានឧបនិស្ស័យមិនដូចគ្នា មិនមានភាពទៀងទាត់ឡើយ ពេលយើងខំប្រឹងមិនមានដឹងទេ តែពេលយើងបានផលគេថាសំណាងជាអ្នកផ្ដល់ឲ្យ។

❤️បើយើងនៅតែបន្ដទន់ជ្រាយ បន្តយករឿងអតីតកាល យករូបភាពដ៏ងងឹតមកចញ្ចឹមចិត្ដក្នុងបច្ចុប្បន្នកាល គឺមានតែខាតពេលវេលាបន្តិចម្ដងៗរហូតដល់អស់ខ្យល់ដង្ហើម។

Comments