ចម្លើយជិវិតរបស់យើងពេលខ្លះសុំត្រឹមតែអាហារ៣ពេល ហើយពិតជាលំបាកណាស់ទម្រាំបានអាហារ៣ពេលនោះ វ័យគេអាចកំពុងរីករាយជាមួយជីវិតដ៏ស៊ីវីល័យ តែយើងប្រហែលជាវ័យដាច់ខាតប្រឹង ពេលគេដេកដាច់ខាតយើងត្រូវតែដើររក...ល។
តាំងតែពីដើមមកបើនិយាយពីយុត្ដិធម៌ ប្រហែលគ្មានទេសម្រាប់អ្នកក្រខ្សត់ ព្រោះព្រហ្មលិខិតពិតជាលំអៀងណាស់ មានមនុស្សខ្លះកើតមកមានសម្ពាយកម្ម មានបន្ទុករែកពុន ទំនូលខុសត្រូវខ្ពស់ មិនត្រឹមតែប៉ុណ្ណោះគ្មានអ្នកជួយជ្រោងឲ្យបានធូរស្បើយទេ...ល។
🎯ក្រៅពីភ្លៀងគ្មានអ្វីធ្លាក់ពីលើមេឃ គ្មាននរណាម្នាក់ផ្ដល់ជំនួយទៅកាន់អ្នកទេ ដរាបណាជីវិតអ្នកស្ថិតនៅក្នុងតំបន់ភក់ជ្រាំ ដាច់ខាតអ្នកត្រូវតែប្រឹងងើប គឺប្រឹងងើបឡើងដើម្បីរស់ ដើម្បីរៀនបន្ត ដើម្បីឈរមានលំនឹងជាងមុន។
🏜សមីការជិវិតប្រហែលជារាងស្មុកស្មាញបន្តិច ជិវិតរាងត្រដាបត្រដួសក៏ពិតមែន តែយើងនឹងដឹងថាខ្លួនឯងបានឆ្លងកាត់សាច់រឿងដ៏អស្ចារ្យ ថ្ងៃមួយដែលអាចងើបចេញពីតំបន់ភក់ជ្រាំ យើងនឹងក្រលេកឃើញភាពរីកចម្រើនខ្លួនឯងក៏មានក្ដីសុខយ៉ាងពេញលេញបំផុត។


