ផ្លូវជីវិតមួយដែរយើងជ្រើសរើសដើរ បើទោះបីជារាបស្មើក៏ល្អជាជាង ផ្លូវជីវិតដើរដួលៗ…បើសិនជាអ្នកមានអារម្មណ៍ថាជីវិតមានភាពស្មើរៗ មិនមានភាពអស្ចារ្យ គ្មានអ្វីជាដុំកំផួន គ្មានភាពល្បីល្បាញ អ្នកក៏នឹងដឹងថាអ្នកមិនទាន់គ្រប់គ្រាន់នៅឡើយនៃតម្រូវការជីវិត។
មានមនុស្សជាច្រើនបានកំពុងសង្កេតមើលលើខ្លួនឯងថាមិនមានតម្លៃ ហើយចង់បានឆាកជីវិតលេចធ្លោ ដូចគេដែលល្បីៗ ដូចមិត្ដដែលរកស៊ីមានបាន ថ្ងៃមួយអ្នកនឹងកាន់តែយល់ច្បាស់ថាអត្ថន័យជីវិតដែលរស់ស្មើៗ(ធម្មតា) មិនឡើងចុះ មិនល្បីល្បាញ វាពិតជាមានភាពស្ងប់សុខសាន្ដជាជាងការរំពឹងទុកកន្លងមក។
👉🏻គោលដៅជីវិតបើធំពេក ហើយអ្នកប្រើសកម្មភាពតូចតាច វានឹងមិនសមាមាត្រគ្នាឡើយ ប៉ុន្តែបើអ្នកអាចគ្រប់គ្រងលំនឹងផ្លូវជីវិតត្រឹមល្មម មិនចុះ ក៏មិនឡើង នោះជាពេលដែលក្ដីសុខជីវិតចាប់ផ្ដើមបង្កើតមានដល់អ្នក។


