ការហាត់ប្រាណ អាចជួយកាត់បន្ថយភាពតានតឹងទាំងឡាយនៅក្នុងចិត្ត ព្រោះសកម្មភាពផ្លូវកាយដែលប្រើសាច់ដុំ វាត្រូវការប្រើខួរក្បាលផ្នែកម្ខាងទៀត ដែលអាចជួយកាត់បន្ថយភាពតានតឹង និង ឆាប់បានធូរស្បើយផ្លូវចិត្ត ។
មិនថា អាការៈផ្លូវចិត្តរបស់អ្នកលេចចេញមកក្នុងរូបភាពបែបណា ប៉ុន្តែ អ្វីដែលអ្នកត្រូវធ្វើដំបូងគេ គឺ រិះរកដំណោះស្រាយ ដើម្បីចាកចេញឲ្យផុតពីស្ថានភាពបរាជ័យទាំងនោះ ។
សូមចងចាំថា បរាជ័យទាំងឡាយដែលនៅជុំវិញខ្លួន វាពិតជាពិបាកកម្ចាត់ ដើម្បីឲ្យអ្នកអាចរកឃើញជីវិតដែលមានន័យដូចកាលពីមុនណាស់ ។
ចូរព្យាយាមធ្វើសកម្មភាពដូចដែលអ្នកធ្លាប់ធ្វើកាលពីមុន ដូចជា ជួបមិត្តភក្តិចាស់ៗ បង្កើតមិត្តថ្មីៗ ទៅដើរកម្សាន្ត ហែលទឹក ជិះកង់ជាដើម ។ សកម្មភាពទាំងនេះ អាចធ្វើឲ្យចរន្តឈាមក្នុងរាងកាយអ្នកដើរបានស្រួល ។
សូមលះបង់កិច្ចការមួយចំនួនដែលធ្វើបាបរាងកាយ ហើយចាប់ផ្តើមថ្ងៃថ្មីជាមួយសកម្មភាពច្នៃប្រតិដ្ឋ និង ការធ្វើលំហាត់ប្រាណ ។


