បណ្ដោយតាមពេលវេលា...

lyvannak
មានរឿងច្រើនណាស់ពេញមួយជិវិតដែលត្រូវហែលឆ្លងកាត់ រឿងខ្លះត្រូវប្រឆាំងតតាំងជាមួយព្រហ្មលិខិត រឿងខ្លះក៏ដាច់ខាតត្រូវតែសម្រប់ខ្លួន បណ្ដោយទៅតាមពេលវេលនោះ ព្រោះពេលដែលយើងប្រឹងប្រែងប្រឆាំងក៏អាចជាផ្លូវមានៈ កាន់តែខាតបង់លើសដើមក៏អាចថាបាន។

អារម្មណ៍ចងចាំ ក្ដីសង្ឃឹម ខកចិត្ដ ស្លាកស្នាមរបួស គ្រប់យ៉ាងតែងតែស្ថិតនៅក្នុងរូបភាពអតីតកាល យើងមិនអាចប្រកែក យើងមិនអាចលាងជម្រះវាឲ្យស្អាតអស់ទេ ប៉ុន្តែពេញមួយជិវិតរបស់យើងអាចធ្វើបានគឺ ត្រូវរៀនបណ្ដោយវាទៅតាមពេលវេលា បណ្ដោយទៅលើព្រហ្មលិខិត បណ្ដោយទៅតាមតំដើរយថាកម្ម ម្ដងបន្តិចៗ។

🌅រៀនដោះលែងចិត្ដជាប់ជំពាក់ពីអតីតកាល ហើយរៀនរស់នៅផ្ដោតលើបច្ចុប្បន្នឲ្យកាន់តែល្អជាងថ្ងៃពីម្សិលមិញ ពេលខ្លះអ្នកចម្រេចចិត្ដបោះបង់មិនមែនជាកំហុសទេ គ្រប់យ៉ាងមុនដល់ចំណុចមួយនោះ អ្នកបានប្រឹងប្រែងធ្វើល្អបំផុតហើយ។

❤️បណ្ដោយរឿងខ្លះដើម្បីខ្លួនឯងប្រសើរជាងមុន ក៏កុំបណ្ដោយខ្លួនរហូតភ្លេចថា ជិវិតនៅមានវិញ្ញាសាររាប់មុឺនទៀតកំពុងរង់ចាំ ហើយកុំភ្លេចតួនាទីរបស់ខ្លួន ខ្លួនឯងក៏ខ្លាំងពូកែដែរល្មមអាចឈឈើងដល់ថ្ងៃនេះ។

Comments