លះបង់ ចោលខ្លះទៅ

lyvannak
☘️ចូលចិត្ដធ្វើការងាយៗ ហើយរំពឹងថាបានប្រាក់ចំណូលខ្ពស់ ព្រោះការងារដែលស្រួលទីផ្សាសម្បូរមិនខ្វះមនុស្សធ្វើ តម្លៃពលកម្មក៏ថោកដូចគ្នា។

☘️ទម្លាប់ធ្វើការលំៗលេសៗ ហើយរំពឹងថាព្រះមើលឃើញ ព្រះអាចនឹងអាណិតប្រទានសេចក្ដីសន្ដោស គ្មានថ្ងៃអាចទទួលបានពរនោះឡើយ ព្រោះថាព្រះក៏មិនជួយមនុស្សដែលចេះតែអុចធុបបន់នេះបន់នោះទេ។

☘️ជីវភាពមិនធូរធារទេ តែមានពេលវេលាលើសលុប លើរឿងដែលមិនបានកសាងធនធានសេដ្ឋិកិច្ចគ្រួសារ កាន់តែអាក្រក់ទៅទៀតនោះគឺប្រឹងបំផ្លាញទ្រព្វគ្រួសារ។

☘️រាប់អានលេសជាមិត្ដ គ្រប់រឿងនិយាយចេញមកគឺមានតែសុញគំនិត លំបាកនេះលំបាកនោះ ឧបសគ្គធំពេក ឆ្ងាយពេក ធំពេក មិនហ៊ានទៅម្នាក់ឯង...គ្រាន់តែជាលេសកុហក់ដំណើរជីវិតខ្លួនឯង។

❤️រៀនលះបង់ចោលខ្លះទៅ មិនចំណេញដល់ជិវិតយើងទេ បើបន្តនឹងរកតែភាពវិនាសដាក់ខ្លួនកាន់តែច្រើន ហើយចាំថាជីវិតគួរតែមានគោលដៅច្បាស់លាស់ និងការប្រព្រឹត្តអំពើជាក់លាក់ មិនអាចជឿលើក្តីសង្ឃឹម ឬលេសដូចមនុស្សភាគច្រើននិយាយបានឡើយ។

Comments