កុំបួងសួងឲ្យអោយជីវិតនេះមានតែរឿងងាយៗស្រួលក្នុងឆាកជីវិត តែផ្ទុយទៅវិញ គួរសុំឲ្យខ្លួនឯងខ្លាំងជាងមុន ពូកែតស៊ូជាងមុន ចេះស៊ូទ្រាំ ចេះធ្វើរឿងមួយឲ្យពិតប្រាកដ...។
មនុស្សលោកកើតមកគឺតែងតែមានចិត្ដគំនិត ស្អប់ ស្រលាញ់ និន្ទា ច្រណែនឈ្នានីស...ហើយក៏កុំរំពឹងថាជិវិតនឹងអាចទទួលបានដូចចិត្ដ មិនជួបរឿងអស់ទាំងនោះ គ្រាន់តែយូរនឹងឆាប់ ក៏ដល់ពេលព្រោះអ្នកកំពុងពន្យាភាពភ័យខ្លាចរឿងអនាគតចំពោះមុខ។
🌅មានតែប្រឈមមុខ តស៊ូផ្ដាច់ផ្ដូរក្នុងឆាកជិវិត កុំចេះគ្រប់រឿង កុំគេចវេសរឿងរ៉ាវផ្លូវជិវិតនេះ សាករៀនប្រឈមមុខបន្ដិចម្ដង រកឲ្យឃើញថាអ្វីជាគោលបំណងក្នុងឆាកជីវិត ហើយរៀនសំរួចគោលដៅមួយនោះឲ្យមុតដល់កំពូល។
❤️ត្រូវចាំថា៖ មានមនុស្សស្រលាញ់យើងស្ងាត់ៗ ក៏អាចមានមនុស្សស្អប់យើងស្ងាត់ៗផងដែរ ហើយក៏កុំរំពឹងថាមានគេចាំជួយសង្រោះគ្រប់ពេលដួល មានតែអ្នកព្យាយាមរស់ដោយខ្លួនឯង ពឹងលើខ្លួនឯងជានិច្ចជាកាល (អត្តា ហិ អត្តនោ នាថោ)។


