មនុស្សខ្លះក្រីក្រណាស់

lyvannak
មនុស្សខ្លះក្រីក្រណាស់ តែ៖
🌱ពួកគេក្រណាស់ ក្រទឹកចិត្ដចែករំលែកអ្នកដទៃ ក្រសេចក្ដីមេត្ដា ក្រការសណ្ដោស ហើយក៏អាចមាន ក្រចិត្ដលោភលន់ ក្រចិត្ដរំលោភបំពាន ក្រចិត្ដកិបកេង…។

🌱មនុស្សមួយចំនួនអ្វីដែលពួកគេមានគឺលុយ ក្រៅពីនោះពួកគេរស់នៅក្នុងស្ថានភាពបែបណាក៏មិនខ្វល់ឡើយ សំខាន់ឲ្យតែជីវិតពួកគេបានរស់សុខស្រួល ទោះពួកគេត្រូវប្រព្រឹត្ដិទង្វើបែបណាក៏ហ៊ានធ្វើព្រោះតែអំណាចនៃ«លុយ»។

✨ពេញមួយជីវិតអ្វីពួកគេបំពេញតួនាទីធ្វើដើម្បី«ប្រាក់» តើវាជាកំហុសមែនទេ? ចម្លើយមិនមែនទេ អ្នកមានលុយដោយសុច្ចរិតពិតជាគួរឲ្យគោរពណាស់ អ្វីដែលខុសនោះគឺអ្នកដែលមានបានមកពីការ កិបកេង លួចប្លន់ ជិះជាន់មនុស្សទន់ខ្សោយ។

📌 កុំឈ្លក់វង្វេងលុយរហូតភ្លេចថា មានមនុស្សរងគ្រោះព្រោះអំពើរបស់អ្នក កុំលោភលន់ទ្រព្យរបស់អ្នកដទៃ កុំធ្វើបាបមនុស្សតូចទាបបើអ្នកមិនបានជួយគាត់ទេ កុំរស់នៅកំណាញ់ចិត្ដ រឿងបន្តិចបន្តួចរបស់អ្នកជួយអាចជាចំណែកដ៏ធំធេងណាស់ចំពោះខ្សែជីវិតអ្នកក្រខ្សត់។

Comments