ចង់ឃើញខ្លួនឯងបែបណា ចង់ឲ្យខ្លួនឯងលំបាកដល់ពេលណា ទ្រាំធ្វើជាខែលទុកឲ្យគេចាក់ ឬក៏ធ្វើជាដាវសំរាប់ប្រយុទ្ធ គ្រប់យ៉ាងសុទ្ធសឹងតែជាការសម្រេចចិត្ដរបស់អ្នក មិនមាននរណាម្នាក់អាចមកកាន់ដៃជួយប្រយុទ្ធអ្នកពេញមួយជីវិតនោះទេ។
ដល់ពេលមួយអ្នកនឹងដឹងថាការដែលធ្វើជាមនុស្សទន់ជ្រាយ ធ្វើជាមនុស្សរង់ចាំការអាណិតអាសូរពីអ្នកដ៏ទៃ ពិតជាកំសាកខ្លាំងណាស់ រឿងជីវិតខ្លួនឯងសោះបែជាមិនហ៊ានអារកាត់ ទុករហូតដល់ខកពេល ខកខានវ័យ ខកឱកាស...
🎯កុំបន្តសង្ស័យច្រើន កុំខ្លាចច្រើន កុំបន្តស្ដាប់គេច្រើនពេក កុំចិត្ដចង្អៀតពេក...សាកផ្ដល់ពេលឲ្យខ្លួនឯងម្ដងមើល ថាតើខ្លួនឯងខ្លាំងឬខ្សោយ? សាកចេញដើរលើសង្គមនោះមើលថាតើរឿងណាដែលអាចរៀនសូត្រ អាចមានឱកាសកសាងប្រាក់ចំណូលបានបន្ថែម។
🎆គ្រួសារយើង បងប្អូនយើង ឪពុកម្ដាយយើង រង់ចាំឱកាស ជោគជ័យដ៏តូចតាចសំរាប់អ្នក តែជាចំណែកដ៏ធំមួយសំរាប់ពួកគាត់ ហើយអាចសម្រួលជីវភាព បន្ថយសម្ពាធឪពុកម្ដាយបានមើលឃើញកូន គាត់ឃើញកូនគាត់ទទួលបានអ្វីៗដែលកូនខិតខំ។


