គ្រួសារយើងលំបាកណាស់ មិនមានខ្សែ មិនមានខ្នងលោកធំណាពឹងពាក់បានទេ បើយើងមិនខំប្រឹង មិនខំខ្លាំងទេ ច្បាស់ណាស់គ្រួសារយើងនៅតែលំបាកលំបិន គ្មានថ្ងៃណាបានងើបមុខរួច មានមុខមាត់ក្នុងសង្គមទេ។
យើងកុំភ្លេចខ្លួនឲ្យសោះ យើងជាកូនម្នាក់ក្នុងគ្រួសារអ្នកអត់ ទ្រព្វសម្បត្ដិពួកយើងអាចអត់ តែភាពអំណត់ អត់ធ្មត់គឺជាដើមទន់ ប្រសិនបើថ្ងៃណាមួយយើងក្លាយជាទីពឹងគ្រួសារ យើងនឹងផ្ដល់ខ្សែនៃក្ដីសង្ឃឹមទៅកាន់ បងប្អូន ពូ មីង ឪពុកម្ដាយ ឲ្យកាន់តែរីកចម្រើនទាំងអស់គ្នា។
🌱 មិនចាំបាច់ប្រៀបខ្លួនជាមួយអ្នកណាទេ ព្រោះជោគជ័យរបស់គេ មិនមែនជាមាត្រដ្ឋានសម្រាប់អ្នក
🌱 មិនចាំបាច់ឲ្យពិភពលោកទាំងមូលយល់ដឹងអ្នកទេ បើអ្នកស្គាល់ខ្លួនឯងបានមុនគេ
🌱 មិនចាំបាច់ក្លាយជាអ្នកល្អបំផុតនៃចក្ខុគេទេ បើអ្នកអាចក្លាយជាអ្នកស្មោះត្រង់បំផុតចំពោះខ្លួនឯង
🌱អ្នកដែលស្គាល់ខ្លួនឯងបាន តែងតែរស់ដោយគ្មានការរំពឹងលើការព្រមាន ឬសរសើរពីអ្នកដទៃ
✍️ ជីវិតគឺដូចក្រដាសស អ្នកគឺជារៀបចំចំណងជើងនៃរឿងរ៉ាវផ្ទាល់ខ្លួន
ហើយការស្គាល់ខ្លួនឯងមិនមែនជាបញ្ចប់ដំណើរនៃការរស់នៅទេ ប៉ុន្តែជាការចាប់ផ្តើមនៃភាពមានន័យរបស់ជីវិត។


