បើរឿងនោះមានសក្ដានុពល ដល់ជីវិត បង្ហាញវាឲ្យអស់ពីចិត្ដ ប៉ុន្តែបើរឿងទុក្ខសោក ខ្សឹបប្រាប់មនុស្សជំនិតពីរទៅបីនាក់បានហើយ ព្រោះថាគ្រប់រឿងដែលបានចែក វានឹងងាយខ្ចាត់ខ្ចាយ…រឿងខ្លះចែករួចហើយអន្តរាយក៏ថាបាន។
បើមានអារម្មណ៍ថាកំពុងធ្ងន់ខ្លាំង ហត់នឿយខ្លាំ សម្ពាធខ្លាំងនឿយណាយបន្តដំណើរ…សូមផ្អាកបន្តិច មិនមែនដើម្បីបោះបង់ ប៉ុន្តែដើម្បីផ្ដល់ឱកាសឲ្យខ្លួនឯងមានកម្លាំងបន្ត ជឿថាអ្នកអាចធ្វើបាន ព្រោះអ្នកបានធ្វើមករហូតដល់ថ្ងៃនេះ។
👉🏻អនាគតរបស់អ្នកកំពុងរងចាំ នៅចុងផ្លូវកន្លែងដែលអ្នកកំពុងដើរទៅ ក៏ជាពេលមួយដែលអ្នកគួរតែត្រៀមជប់លៀងជូនខ្លួនឯងបាន❤️🌱


