[ មិនចាំបាច់ខំប្រឹងផ្លាស់ប្តូរខ្លួនឯង ដើម្បីឲ្យអ្នកណា ]
ការពិតទៅ យើងមិនចាំបាច់ផ្លាស់ប្តូរខ្លួនឯង ដើម្បីចង់ឲ្យអ្នកណាមកចូលចិត្តយើងទេ ។
បើគេចូលចិត្តយើង គេប្រាកដជាមើលឃើញយើងល្អ យើងឆ្លាត យើងស្អាត យើងគួរឲ្យស្រលាញ់ យើងមានសមត្ថភាពពិសេសច្រើនយ៉ាង ។ល។ ប៉ុន្តែ បើគេមិនចូលចិត្តយើងវិញ ទោះបីជាយើងមានសមត្ថភាពខ្លាំងប៉ុណ្ណា ឆ្លាត ស្អាត មានអត្តចរិតល្អកម្រិតណា ក៏យើងនៅតែមិនអាចល្អក្នុងចិត្តគេបានដែរ ។ ដូច្នេះហើយ មិនចាំបាច់ខំប្រឹងផ្លាស់ប្តូរខ្លួនឯង ដើម្បីឲ្យអ្នកណាមកចូលចិត្តយើងទេ ។ គ្រាន់តែផ្លាស់ប្តូរខ្លួនឯង ដើម្បីខ្លួនឯងទៅវាគ្រប់គ្រាន់ហើយ ។ រស់នៅជាខ្លួនឯង ល្អជាងរស់នៅផ្គាប់ចិត្តអ្នកដទៃ ព្រោះវាគ្មានន័យអ្វីទេ ដែលយើងត្រូវកែប្រែធម្មជាតិខ្លួនឯង ដើម្បីតម្រូវតាមចិត្តអ្នកដទៃ ។
ចាំថា មនុស្សគ្រប់គ្នា មិនមែនមានតែអ្នកស្រលាញ់ទាំងអស់ទេ ។ វាមានទាំងអ្នកស្អប់ និង អ្នកស្រលាញ់យើង ។ ហើយអ្នកដែលស្រលាញ់យើងពិត មិនខ្វល់ថា យើងធ្វើអ្វីទេ យើងនៅតែជាយើង គេនឹង ឲ្យតម្លៃលើភាពជាយើងជានិច្ច ។


