មនុស្សសង្ស័យច្រើន...

lyvannak
មនុស្សកាន់តែដឹងច្រើន កាន់តែធ្វើតិច រីឯមនុស្សដឹងកាន់តែតិចប្រឹងប្រែងធ្វើកាន់តែច្រើន ច្រើនទាំងកាយច្រើនទាំងគំនិត របៀបប្រតិកម្មគឺដឹងតែធ្វើមិនថាលទ្ធផលជាល្អឬអាក្រក់ដឹងខិតខំធ្វើហើយសង្ឃឹម...

ប៉ុន្តែ...មនុស្សដែលមានគំនិតច្រើន ពូកែសង្ស័យច្រើន មិនទុកចិត្ដខ្លួនឯង ជឿលើសម្ដីគេជាងសំលេងអារម្មណ៍ខ្លួនឯង ឆាប់ផ្ដើមក៏ឆាប់បោះបង់ ផ្ដល់ជម្រើសមានផ្លូវច្រើនពេក នេះហើយជាផ្លូវដែលមិនអាចទៅមុខ វិលចុះវិលឡើងគឺនៅត្រង់ចំណុចនោះដដែល។

👉មនុស្សមិនហ៊ានទទួលយកទេ មនុស្សយល់ថានោះជាភាពអាមាស់មួយដែលខ្លួនគេជាមនុស្សពូកែ ជាមនុស្សដឹងគ្រប់រឿង ជាមនុស្សមានការគិតត្រូរ ជាមនុស្សIQខ្ពស់ ទាំងដែលសូម្បីតែចំណុចតូចៗ ការតាំងចិត្ដ ក្ដីសង្ឃឹម បណ្ដែតបណ្ដោយឲ្យជ្រុះបាត់តាមដងផ្លូវរហូតដល់អស់ នៅតែមិនភ្ញាក់ខ្លួន។

❤️ ភាពអំណត់មិនមែនសំរាប់ឲ្យអ្នកមើលងាយ… តែសំរាប់បង្កើនថាមពលក្នុងចិត្ត រស់នៅសាមញ្ញៗមិនមែនសង្ស័យគ្រប់រឿង… តែត្រូវរកក្ដីសុខពិតប្រាកដ ជឿលើអ្វីមួយដែលភ្នែកខ្លួនឯងបានឃើញ កុំប្រឹងជឿនៅអ្វីដែលត្រចៀកយើងប៉ះខ្យល់មិនល្អ។

Comments