🌱បើជួបមនុស្សបន្ទាបខ្លួនកុំអាលវាយស្មើ ក៏កុំទាន់មើលងាយគេ គេអាចស្លៀកពាក់សាមញ្ញៗ(អាវមិនអាវខោមិនខោ) របស់ប្រើប្រាស់ធម្មតាៗ តែត្រូវចាំថាដំណើរជីវិតគេ គេស្គាល់ពីតម្លៃនៃការរស់ពិត រូបភាពពិតល្មមៗអ្នកមិនអាចមើលឡើយ។
🌱បើសិនជាគេអាចក្លាយជាអ្នកមានហើយ ពូកែរកស៊ីស្មោះត្រង់ មានជំនាញច្រើន មនុស្សជុំវិញខ្លួនពូកែៗ ហើយខួរក្បាលគេក៏មិនមែនគិតធម្មតាសាមញ្ញពេកទេ។
👉ពេលមួយអ្នកនឹងដឹងថា មនុស្សដែលខាត់បង់លាភជារូបអ្នក ព្រោះតែភាពក្រអើតក្រទម វាយតម្លៃផ្ដេសផ្ដាស មិនស្គាល់នូវអ្វីដែលហៅថា មេឃខ្ពស់។
🎯រៀនថ្លឹងថ្លែង រៀនបែងចែកប្រភេទមនុស្ស កុំភ្លេចខ្លួនឲ្យសោះ សូមរក្សាការបន្ទាបខ្លួនរបស់អ្នក ឲ្យដូចថ្ងៃដែលបានស្គាល់គេលើកដំបូង នោះអ្នកនៃមានគុណធម៌ដ៏ល្អ និង អាកប្បកិរិយារដ៏ប្រពៃ។


