កុំរៀនស្អប់គេ កុំរៀនច្រណែនជីវិតគេ អ្នកណាប្រឹងអ្នកណាខំអ្នកនោះបាន ជីវិតក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ មិនដូចគ្នាទេ…
អ្នកដទៃមើលមកអត្មានិយមខ្លះក៏ល្អដែរ នៅក្នុងសង្គមរកស៊ីឬប្រកបការងារ បើយើងប្រើប្រាស់មនោសញ្ចេតនាច្រើនពេកគឺមិនល្អទេ ដើម្បីល្អខ្លួនឯងមានផលចំណេញ បើបន្តផលប្រយោជក៏គ្មាន យើងកាន់តែលះបង់កាន់តែបាត់បង់នូវសេចក្ដីថ្លៃថ្នូរឬការគោរព។
🎯បើរវល់តែក្រែងចិត្ដ រវល់តែបារម្ភពីសេចក្ដីលំបាករបស់គេ ហើយភ្លេចពីទុក្ខវេទនារបស់ខ្លួនអាចប្រឈម ច្បាស់ណាស់ថាអ្នកនឹងរស់នៅយ៉ាងលំបាកលំបិន បើទោះបីជាមួយៗរស់ក៏ពិបាកនឹងស្វែងរកលំនឹងជីវិត។
❤️កុំចំណាយពេលស្អប់គេ… គួរចំណាយពេលធ្វើអោយខ្លួនឯងកាន់តែមានតម្លៃ អត្មានិយមបន្តិចមែនតែជីវិតមានន័យ មានអ្វីៗក្នុងដៃព្រោះដើរតាមក្ដីសុខផ្លូវចិត្ដខ្លួនឯង ដោយពុំប៉ះពាល់នរណាជាមុន។
_____


