អ្នករឹងមាំជាងគេ

lyvannak
ប្រឹងប្រែងសម្រាប់គ្រួសារ…ហត់ថ្ងៃនេះតែ!

☘️ ការខិតខំក្នុងពេលបច្ចុប្បន្ន អាចនាំឲ្យអ្នកហត់នឹងការងារ ហត់នឹងទំនួលខុសត្រូវ ហើយទាល់ច្រកម្ដងៗ ក៏គ្មានពេលសម្រាកស្រួលដូចគេ…

☘️ ប៉ុន្តែបើអ្នកបន្តប្រឹងទៅ មិនរំលងថ្ងៃណាមួយទេ ក៏ត្រឹមតែ ៥ ឆ្នាំក្រោយ អ្នកនឹងឃើញលទ្ធផលមួយដែលធ្វើឲ្យចិត្តអ្នក មិនស្ដាយក្រោយ មិនខាតពេលនឹកទៅតម្លៃនៃការខិតខំកន្លងមក...

🌟អ្នកនឹងដឹងថា៖ អ្នកមិនមែនជាមនុស្សធម្មតាទេ អ្នកជាមនុស្សពូកែ ព្រោះអ្នកបានធានាអះអាងពីជីវិតរបស់អ្នកដោយខ្លួនឯង នឹងស្ថិតស្ថេរជានិច្ច។

❤️ការរស់នៅដើម្បីគ្រួសារ មិនមែនជាភាពងាយស្រួលទេ តែវាជាការធ្វើឲ្យជីវិតមានអត្ថន័យជាងមុន ប្រសើរឡើងជាងមុន ដូច្នេះហើយ សូមចូលចិត្តភាពហត់នឿយរយះពេលនេះ ហើយបន្តដំណើរទៅមុខដោយសង្ឃឹមនិងចិត្តឈ្នះភាពខ្ជិលច្រអូសចំពោះមុខ។
_____________

Comments