រៀនដើម្បីអនាគតរៀងហត់បន្តិចមែន ហត់ពេលខ្លីនៅពេលដែលរកគោលដៅខ្លួនឯងមិនទាន់ឃើញ គ្រាន់តែលំបាក បាក់ទឹកចិត្ដមួយគ្រាប៉ុណ្ណោះ ប៉ុន្តែបើសិនជាមិនរៀនសូត្រទេ មួយជីវិតគឺហត់រហូតដោយប្រើប្រាស់កម្លាំងកាយ។
ឪពុកផ្ដាំខ្ញុំថា គាត់មិនដឹងទេថាពេលកូនរៀនចប់កូនមានការងារអ្វី អាចប្រកបមុខរបរអ្វីដើម្បីរស់ ប៉ុន្តែពុកគ្រាន់តែជឿថាការដែរកូនប្រឹងប្រែងរៀន នោះហើយគឺជាច្រកចេញនៅពេលដែលរៀនចប់។
🎯នៅក្មេងបើរស់នៅចង់ស្រណុក ខ្លាចភាពលំបាក មិនហ៊ានផ្លាស់ប្ដូរជាមួយរឿងឈឺចាប់រយះពេលខ្លី 5»10ឆ្នាំរស់នៅមានតែពាក្យថា «ស្ដាយក្រោយដែលមិនធ្វើវានៅពេលកន្លងហួស» ។
❤️ហើយជីវិតមួយនេះបើសមត្ថភាពទន់ខ្សោយមិនប្រឹងប្រែងរៀនបន្ថែមទេ ច្បាស់ណាស់បញ្ហាមួយណាចូលមកក៏ភ្នែកមើលឃើញជាបញ្ហាធំ។
#ខួរដឹកកាយ #សប្បាយជាងកាយដឹកខួរ!


