ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៣០ រូបទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានានៅប្រទេសហុងគ្រី ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំកាលពីថ្ងៃទី ១៦ វិច្ឆិកាឱ្យដឹងថា កម្មវិធីអាហារូបករណ៍នេះ ផ្តល់អាហារូបករណ៍ចំនួន ៥ ប្រភេទដែលក្នុងនោះមានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០ កន្លែងលើមុខជំនាញកសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ធម្មជាតិ។ ថ្នាក់បណ្ឌិត ៤ កន្លែង លើមុខជំនាញណាក៏បានជាភាសាហុងគ្រី ឬអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០ កន្លែង លើមុខជំនាញកសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្ត្រធម្មជាតិ។
ក្រៅពីនេះក៏ផ្តល់ជូន ២ កន្លែងលើការសិក្សាមួយចប់ក្នុងមុខជំនាញណាមួយក៏បាន និងអាហារូបករណ៍រយៈពេល ១០ ខែ ៤ កន្លែងសម្រាប់វគ្គបណ្តុះបណ្តាលជំនាញដែលបង្រៀនជាភាសាអង់គ្លេស ដល់និស្សិតដែលមានសញ្ញាបត្រឯកទេសរួច។ https://m.postkhmer.com/national/2021-12-01-1351-227633.html

