អូមីក្រុង» កំពុងបន្លាចពិភពលោកជាថ្មី បានរាលដាលជាង ១០ប្រទេសហើយ

P
តាមរបាយការន៍របស់អង្គការសុខភាពពិភពលោក នាថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០២១ នេះបានចេញសេចក្ដីប្រកាស ដោយបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគព្រួយបារម្ភ​ និងដាក់ឈ្មោះ​ អូមីក្រុង​ (Omicron)​ ។វីរុសបំប្លែងថ្មីនេះ វាជាប្រភេទមេរោគដែលឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ ដែលតា​ ទៅទៀត​ ។ ក្នុងនោះប្រភពរកឃេីញដំបូង​នៅប្រទេសអាហ្វ្រិកខាងត្បូង​ បន្ទាប់មករកឃេីញនៅប្រទេស​បុតស្វាណា (Botswana)​, ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។ ថ្មីៗនេះទៀតរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ និងកំពុងរកឃេីញដែរនៅប្រទេសដទៃទៀតដូចជា​ អ៊ុីស្រាអែល​ អង់គ្លេស​ បែលហ្សិក ។
សូមបញ្ជាក់ថា គិតរហូតពេលនេះអង្គការសុខភាពពិភពលោកបានរកឃេីញមេរោគបំលែងថ្មីដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ​ អាល់ហ្វា​ បេតា​ ហ្កាម៉ា​ ដែលតា​ និង​ អូមីក្រុង ៕

ប្រភព https://news.sabay.com.kh/article/1308540#utm_campaign=onpage

Comments