WHO និយាយថា វីរុសនេះមានបម្រែបម្រួលមួយចំនួនធំ ហើយភស្តុតាងដំបូងបានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញ។
វាត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ខែវិច្ឆិកា ហើយក៏ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេស បុតស្វាណា ទីក្រុងហុងកុង និងប្រទេសអ៊ីស្រាអែល។
ឥឡូវនេះ ប្រទេសមួយចំនួនបានសម្រេចចិត្តហាមឃាត់ ឬរឹតបន្តឹងការធ្វើដំណើរទៅ និងមកពីអាហ្វ្រិកខាងត្បូង។
កាលពីថ្ងៃសុក្រ WHO និយាយថា ចំនួនករណីឆ្លងនៃវីរុសបំប្លែងខ្លួនដែលមានឈ្មោះដំបូងថា B.1.1.529 មួយនេះ ហាក់ដូចជាកំពុងកើនឡើង ស្ទើរតែនៅក្នុងគ្រប់ខេត្តទាំងអស់របស់ប្រទេសអាហ្វ្រិកខាងត្បូង។
អានបន្ថែម https://www.kampucheathmey.com/global-news/236975/


