តាមរយៈលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ នេះគឺប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំនេះមានចំនួន ៩ ២០៣ ២៦២ នាក់ ជាអ្វីដែលមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា ជាតួលេខខ្ពស់ ក្នុងនោះអ្នកចុះឈ្មោះថ្មីមាន ៤៤២ ៤៤០ នាក់ ច្រើនជាងបញ្ជីកាលពីឆ្នាំមុនដែលមានត្រឹមតែជាង ៨,៨ លាននាក់។
លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំនេះ ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១

