អាជ្ញាធរ​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម ​ស្នើសុំ​វាយតម្លៃ​ស្តង់ដា

P

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​តម្រូវ​ឱ្យ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​សណ្ឋាគារ សេវា​ស្នាក់នៅ​ទេសចរណ៍ និង​អាជីវកម្ម​បៀរហ្គាដិន ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ត​សៀមរាប​ទាំងអស់​ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​វាយតម្លៃ​ការអនុវត្ត​ស្តង់ដា​អប្បបរមា​តាម​គន្លង​ប្រក្រតីភាព​ថ្មី មុន​នឹង​បើកទទួល​ភ្ញៀវ​ ដើម្បី​ចូលរួម​ការពារ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា​បានឱ្យដឹងថា គ្រប់​អាជីវកម្ម​សណ្ឋាគារ សេវា​ស្នាក់នៅ ទេសចរណ៍ និង​អាជីវកម្ម​បៀរហ្គាដិន មុននឹង​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ឱ្យ​ចូលមក​ស្នាក់នៅ ឬ​កម្សាន្ត​ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​វាយតម្លៃ​ការអនុវត្ត​ស្តង់ដា​អប្បបរមា​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​សណ្ឋាគារ និង​សេវា​ស្នាក់នៅ​ទេសចរណ៍​នៅ​មន្ទីរ​ទេសចរណ៍​ជាមុន​។

សេចក្តី​ជូនដំណឹង​នេះ​បន្តថា សម្រាប់​អាជីវកម្ម​សណ្ឋាគារ សេវា​ស្នាក់នៅ​ទេសចរណ៍ និង​អាជីវកម្ម​បៀរហ្គាដិន​ដែល​ពុំទាន់​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទេសចរណ៍​ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទេសចរណ៍​នៅ​អង្គភាព​ច្រកចេញ-ចូល​តែមួយ​រដ្ឋបាល​ខេត្តសៀមរាប ឬ​ក្រសួង​ទេសចរណ៍​។

អានបន្ថែម https://www.postkhmer.com/business/2021-11-24-1059-227289.html

Comments