គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសនៅថ្ងៃទី ២០ ខែវិច្ឆិកាថា រយៈពេល ៣៧ ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ៣៨០ ៩៦១ នាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ១៨០ ៧៦២ នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញថ្ងៃទី ២០ ខែវិច្ឆិកា ស្តីពីលទ្ធផលបណ្តោះអាសន្នរយៈពេល ៣៧ ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទូទាំងប្រទេសមានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៨ ៥៥៩ នាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត មានចំនួន ៣ ១៣១ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ៤ ២២៧ និងអ្នកដែលបានផ្ទេរទីលំនៅចូល ក្នុងឃុំសង្កាត់ថ្មី មានចំនួន ២ ២៥៥ នាក់។
គ.ជ.ប បញ្ជាក់ថា សរុបរយៈពេល ៣៧ ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី សរុបចំនួន ៣៨០ ៩៦១ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សរុបមានចំនួន ១៨០ ៧៦២ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ១៥២ ៩៧៦ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មីសរុប មានចំនួន ១១៥ ៥០៥ នាក់។
អានបន្ថែម https://www.postkhmer.com/national/2021-11-20-1144-227095.html

